• 2020-10-21 01:05:54
  • ព័ត៌មាន

កម្ពុជាមានករណីថ្មី នៃជំងឺកូវីដ១៩ លើបុរសជនជាតិប៉ូឡូញ

  • 2020-10-21 01:05:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី លើបុរសជនជាតិប៉ូឡូញអាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបណ្តោះអាសន្ន នៅសណ្ឋាគារមួយ ក្នុងខេត្តព្រះសីហនុ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសប៉ូឡូញ បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលនេះ គឺ វិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៥៤នាក់ (ស្រី ៣៦នាក់ និងកុមារ ០២នាក់) ដែលក្នុងចំនួននេះ មានបុរសជាតិប៉ូឡូញ អាយុ៤៧ឆ្នាំ ខាងលើ។ រីឯ អ្នកដំណើរចំនួន ៥៣នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តា ឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ០៩នាក់ សណ្ឋាគារមួយទៀតក្នុងរាជ ធានីភ្នំពេញចំនួន ១៧នាក់ សណ្ឋាគារមួយផ្សេងទៀតក្នុងរាជធានីភ្នំពេញចំនួន០១នាក់និងនៅមណ្ឌល កងទ័ពជើងអាកាស ចំនួន ២៦នាក់។

ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៨៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ២៨០នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺ ០៦នាក់៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់