- 2020-10-21 02:49:13
- ព័ត៌មាន
យោធាអង់គ្លេស បង្ហាញកូនដ្រូន The Bug មានមាឌតូច តែសមត្ថភាពនឹកស្មានមិនដល់
- 2020-10-21 02:49:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យោធាអង់គ្លេស បង្ហាញកូនដ្រូន The Bug មានមាឌតូច តែសមត្ថភាពនឹកស្មានមិនដល់
ចន្លោះមិនឃើញ
The Bug ឬ កូនដ្រូនល្អិតកំពុងត្រូវបានកងយោធាអង់គ្លេសអភិវឌ្ឍដើម្បីជំនួយដល់បេសកកម្មកងទ័ពអង់គ្លេស សម្រាប់ប្រើក្នុងសង្គ្រាមជាយថាហេតុណាមួយ។
“កូនដ្រូនល្អិត” បំពាក់ដោយកាមេរ៉ា នឹងត្រូវដាក់ពង្រាយដោយរថក្រោះជាបច្ចេកវិជ្ជាសមរភូមិថ្មីបង្កើតដោយអង់គ្លេស។ រថក្រោះ Challenger 2 ឬរថពាសដែក Warrior នឹងបើកដំណើរការដ្រូនបញ្ជាពីចម្ងាយនេះ។ The Bug អាចតាមដានយានយន្តដែលកំពុងធ្វើបំលាស់ទី អាចហោះក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្រៅពីនោះវាអាចកម្ទេចទ្វារដោយប្រើគ្រឿងផ្ទុះ ដែលជាសមត្ថភាពពិសេសមួយរបស់ដ្រូនមាឌល្អិត ហើយវានឹងបង្ហាញថាអង់គ្លេសគឺជាគូប្រជែងយ៉ាងពិតប្រាកដជាមួយមហាអំណាចយោធាលើពិភពលោកដើម្បីឧត្តមភាពបច្ចេកវិជ្ជា៕