• 2020-10-21 03:10:20
  • ព័ត៌មាន

ចិន​ទទូច​​ឱ្យ​ឥណ្ឌា​បញ្ជូន​​ទាហាន​​ម្នាក់​ដែល​បាត់​ខ្លួន​នៅ​ព្រំដែន​មក​វិញ​

  • 2020-10-21 03:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងទ័ព​ឥណ្ឌា​​អះអាង​ថា​ពួកគេ​បាន​ឃាត់​ខ្លួន​ទាហាន​ចិន​ម្នាក់​នៅ​តំបន់​ព្រំដែន​ជំលោះ​ នៅ​ពេល​ដែល​ទាហាន​រូប​នោះ​បាន​ចូល​ដល់​ទឹកដី​ឥណ្ឌា​ដែល​ជា​តំបន់​ហាមឃាត់។

ក្រសួង​ការពារ​ជាតិចិន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា​ ​ទាហាន​ចិន​នោះ​​បាន​​ជួយ​ពួក​អ្នក​ឃ្វាលគោ​កៀង​សត្វ​គោ​ក្របី​​ហើយ​បាន​​វង្វេងផ្លូវ​មក​វិញ​ទើប​ត្រូវ​ទាហាន​ឥណ្ឌា​ឃាត់​ខ្លួន​តែ​ម្ដង។​ យ៉ាង​ណា​ភាគី​ឥណ្ឌា​សន្យា​ប្រគល់​ទាហាន​ឲ្យ​ទៅ​ភាគី​ចិន​វិញ​ក្នុង​សប្ដាហ៍​នេះ។​

ចំណុច​ដែល​ទាហាន​ចិន​​បាន​វង្វេង​ចូល​ ត្រូវ​បាន​ឥណ្ឌា​អះអាង​ថា​ជា​​ព្រំដែន​ផ្នែក​ខាងកើត​ប៉ុន្តែ​​មិនទាន់​មាន​បង្គោល​ព្រំដែន​ជាក់លាក់​ដែល​បែងចែក​តំបន់​​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​ ឬ​​ដោយ​ចិន​នៅ​ឡើយ​​។ ចិន​បាន​បាន​ជំរុញ​ឲ្យ​ឥណ្ឌា​ប្រគល់​ទាហាន​ខ្លួន​ឲ្យ​បាន​លឿន​តាម​ការ​សន្យា​៕ ​

ប្រភព៖ Chinadaily ប្រែសម្រួល៖ សៀនហួរ

មតិយោបល់