• 2020-10-21 04:28:48
  • ព័ត៌មាន

ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ទទួលអំណោយដ៏ថ្លៃថ្លា របស់ព្រះមហាក្សត្រកម្ពុជា

  • 2020-10-21 04:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឬទ័យ ត្រាស់បង្គាប់ ក្រុមមន្ត្រី នៃក្រសួងព្រះមរមរាជវាំង នាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម របស់ព្រះអង្គទាំងទ្វេ ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅតាមខេត្ត និងតំបន់រងគ្រោះផ្សេងៗគ្នា។

អំណោយដ៏ថ្លៃថ្លាទាំងនោះ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ ដោយក្នុង១គ្រួសារទទួលបាន ៖ អង្ករ ៥០គីឡូ មី ១កេស ឃីត ១កញ្ចប់ ( មុង ១ ក្រមា ១ សារុង ១ ភួយ ១) ត្រីខ ១០កំប៉ុង កៅស៊ូតង់ ចំនួន ១ សាប៊ូដុំ ចំនួន ៥ដុំ អាវយឺតស្លាកព្រះរាជអំណោយ ១ និងថរិកា ៤០មុឺនរៀល៕

ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយទឹកជំនន់ ដែលទទួលបានព្រះរាជអំណោយដ៏ថ្លៃថ្លារួមមាន ៖

  • ៥៤៥គ្រួសារ ស្ថិតក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល
  • ប្រជាពលរដ្ឋចំនួន៤០គ្រួសារ នៅក្នុងខណ្ឌ ដង្កោ រាជធានីភ្នំពេញ
  • ៥១១គ្រួសារ ស្ថិតក្នុង ភូមិស្ទឹងចក និងភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង
  • ៦៤៥គ្រួសារ ស្ថិតក្នុង ឃុំវាល ឃុំស្វាយលួង ឃុំបញ្ជរ និងឃុំកោះដុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
  • ៤៧៦គ្រួសារ ស្ថិតក្នុងសង្កាត់កណ្តាលដុំ ក្រុងច្បារមន និងឃុំតាំងក្រូច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
  • ៦៧៤គ្រួសារ ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ប្រភព៖ Royal du Cambodge

មតិយោបល់