• 2020-10-21 08:32:39
  • ព័ត៌មាន

រំភើប! ប្រាសាទ​ទន្លេ​ស្ងួត​លេច​រូបរាង​កាន់​តែ​ច្បាស់​ ក្រោយ​ការ​ជួសជុល​សម្រេច​បាន​៨០​%​

  • 2020-10-21 08:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទ​ទន្លេ​ស្ងួត ដែល​ជា​មន្ទីរពេទ្យ​មួយ​ក្នុង​ចំណោម​មន្ទីរពេទ្យ​ទាំង​អស់​១០២ (តាម​សិលាចារឹក​) ក្នុង​រាជ្យ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ត្រូវ​បាន​ជួសជុល​ដោយ​អាជ្ញាធរ​អប្សរា ហើយ​ពេល​នេះ​បាន​សម្រេច​បាន​ប្រមាណ​៨០% ហើយ។

គម្រោង​សិក្សា​ស្រាវជ្រាវ​ និង​ជួសជុល​នៃ​មន្ទីរពេទ្យ​បុរាណ​នេះ​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ២០១៧ បន្តបន្ទាប់​មក​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ​ដោយ​មាន​ក្រុង​ជាង​ជំនាញ​ ជា​ជន​ជាតិ​ខ្មែរ​ទាំង​ស្រុង​។ ក្នុង​ដំណើរ​ការ​អភិរក្ស​នេះ​អ្នក​ជំនាញ​ធ្លាប់​បាន​រក​ឃើញ​រូប​សំណាក​ «ភៃសជ្យគុរុ» ដែលជាព្រះពុទ្ធសេ្តចថ្នាំ​ និង​ទ្វារ​បាល​កម្ពស់​ជិត​២​ម៉ែត្រ។​

គួរ​បញ្ជាក់​ថា​ ទន្លេស្ងួត កសាង​ឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ នា​ចុង​ស​.​វ​ទី​១២ និង​ដើម​ទី​១៣​។ ​ប្រាសាទ​នេះ​រង​ការ​ខូចខាត​ជា​ខ្លាំង​ពី​មុន​ ដែល​អ្នក​ជំនាញ​​អាជ្ញាធរ​ជាតិ​អប្សរា​បាន​​កាត់​យក​ចេញ​នូវ​ដើមឈើ​ដែល​ដុះ​លើ​តួ​ប្រាសាទ និង​រុះរើ​ថ្ម​ប្រាសាទទន្លេស្ងួត ដើម្បី​អភិរក្ស​និង​ជួសជុល​ពង្រឹង​ឡើង​វិញ៕ រូប​ថត៖ លោក​ Ea Darith

អត្ថបទ៖ សៀនហួរ

មតិយោបល់