• 2020-10-22 02:52:05
  • ព័ត៌មាន

មេ​ទ័ព​ថៃ​​៣​រូប​សុខ​ចិត្ត​អស់​តំណែង ​ព្រោះ​មិន​ព្រម​ធ្វើ​រឿង​មួយ​ដាក់​​បាតុករ​

  • 2020-10-22 02:52:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ទ័ព​ថៃ​៣​រូប​ទទួល​ការ​កោតសរសើរ​ពេញ​ប្រទេស​ថៃ​ពិសេស​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ប្រជាជន​ក្រោយ​ពួក​លោក​សុខចិត្ត​បាត់បង់​ឋានៈ​មុខ​តំណែង តែ​មិន​ព្រម​ក្បត់​ឧត្តម​គតិ​ខ្លួន​ឯង​ក្នុង​ភាព​មនុស្ស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មេបញ្ជាការកងទ័ពជាន់ខ្ពស់៣រូបនេះត្រូវបានគេដកចេញពីតំណែង ដោយសារប្រឆាំងនឹងបទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​​ ប្រាយុទ្ធ ចាន់អូឆា ដែល​ដាក់​បញ្ជា​ឲ្យ​ពួក​លោក​ចាត់​កម្លាំង​បង្ក្រាប​ក្រុម​បាតុករ​កាល​ពី​ប៉ុន្មាន​ថ្ងៃមុន។ ការ​បដិសេធ​ប្រើ​ហិង្សា​ដាក់​ជនជាតិ​ថៃ​ដូចគ្នា​នេះ​បាន​ធ្វើ​ឲ្យ​មន្ត្រី​ទាំង​នោះ​ទទួល​ការ​គោរព​ ស្ញប់ស្ញែង​យ៉ាង​អស់​ពី​ចិត្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​សម្រាប់អ្នកមាននិន្នាការលំអៀងទៅរដ្ឋាភិបាល និងរាជានិយមគឺយល់ថាការដកតំណែងនេះ គឺដោយសារតែមេទ័ពទាំង៣ គ្មានសមត្ថភាពរារាំងបាតុករ រហូតធ្វើឲ្យមនុស្សរាប់ពាន់នាក់ចូលទៅក្បែរក្បួនរថយន្តរបស់រាជវង្ស និងព្រះមហាក្សត្រថៃ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធព្រះមហាក្សត្រ និងស្ថាប័នព្រះបរមរាជវាំង។

ទោះ​គ្មាន​ការ​ដឹកនាំ​ពី​មេទ័ព​ទាំង​៣​ក៏​ការ​បង្ក្រាប​នៅ​តែ​បាន​ធ្វើ​ឡើង​ហិង្សា​តាម​រយ:​ការ​បាញ់​ទឹក ​និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​កាល​ពី​ម្សិលមិញ ប៉ុន្តែ​ទង្វើ​របស់​រដ្ឋាភិបាល​របស់​លោក​ប្រាយុទ្ធ​ មិន​បាន​ធ្វើ​ឲ្យ​បាតុករ​ភ័យ​ខ្លាច​និង​បោះបង់​ការ​តវ៉ា​របស់​ខ្លួន​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ចំនួន​បាតុករ​កាន់​តែ​កើន​ឡើង​ទ្វេ​ដង ដែល​ភាគច្រើន​សុទ្ធតែ​ជា​យុវជន និស្សិត​សាកល​វិទ្យាល័យ និង​សិស្ស​វិទ្យាល័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រលក​បាតុកម្ម​នេះ​កំពុង​តែ​គ្រប​ដណ្ដប់​ពេញ​ក្រុង​ទេព​មហានគរ ឬ​រាជធានី​បាងកក។ ក្រោម​លក្ខខណ្ឌ​សំខាន់​ៗ​មួយ​ចំនួន​ ក្រុម​បាតុករ​​បាន​ទាមទារ​ឲ្យ​លោក​ប្រាយុទ្ធ​ចុះចេញ​ពី​តំណែង​ ដោះលែង​សកម្មជន​ និង​ធ្វើ​កំណែ​ទំរង់​របប​រាជា​និយម​ដោយសារ​​ពួកគេ​យល់ថា ស្តេច​សព្វថ្ងៃ​មាន​ទ្រព្យធន ​និង​អំណាច​​ហួសហេតុពេក៕

ប្រែសម្រួល៖ សៀនហួរ

មតិយោបល់