• 2020-10-22 04:49:45
  • ព័ត៌មាន

ល្អណាស់! អភិបាលខេត្តព្រះសីហនុ ប្រគល់បណ្ណកម្មសិទ្ធប្លង់ដី ជូនប្រជាពលរដ្ឋ ចំនួន៦៩៥ប្លង់

  • 2020-10-22 04:49:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃ២២តុលា២០២០ ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីចែក វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទិ្ធប្លង់ដី) ជូនប្រជាពលរដ្ឋម្ចាស់ក្បាលដី ចំនួន ៦៩៥ ប្លង់ នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីលក្ខណៈប្រពន្ធ័ គឺជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខដើម្បីនិរន្តរភាពក្នុងការគ្រប់គ្រងដីធ្លី ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រទេសជាតិ ហើយកម្មវិធីនេះនៅខេត្តព្រះសីហនុ អនុវត្តន៌ដោយកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានចុះប្រមូលទិន្នន័យក្បាលដី និងសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាប័ណ្ណកម្មសិទ្ធិ (ប្លង់ដី ) ជូនប្រជាពលរដ្ឋដែលជាម្ចាស់ដី និងអ្នកកាន់កាប់ដី ស្របតាមនិតិវិធីច្បាប់៕

ប្រជាជនដែលបានទទួលប័ណ្ណកម្មសិទិ្ធប្លង់ដី

ប្រភព៖ Huy Bunleng News

មតិយោបល់