• 2020-10-23 02:23:49
  • ព័ត៌មាន

របៀបវារៈ៣សំខាន់ កំពុងពិភាក្សានៅទីស្ដីការគណៈរដ្ឋមន្រ្តី ព្រឹកនេះ

  • 2020-10-23 02:23:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី២៣ តុលា ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

៣-ការអភិវឌ្ឍគម្រោងវារីអគ្គិសនីតាតៃលើអនុភាព១៥០ មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង និងគម្រោងវិនិយោគអភិវឌ្ឍន៍សាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ។

៤-បញ្ហាផ្សេងៗ៕

ប្រភព៖ សម្ដេចតេជោ ហ៊ុន សែន

មតិយោបល់