• 2020-10-27 00:49:31
  • ព័ត៌មាន

កម្ពុជារកឃើញករណីវិជ្ជមានកូវីដ១៩ លើស្រ្តីជនជាតិបារាំង ១នាក់

  • 2020-10-27 00:49:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជាបានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០១នាក់ -ស្ត្រីជនជាតិបារាំងអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

ក្រសួងបានប្រកាសទៀតថា នាងបានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលនេះ គឺ វិជ្ជមានវីរុសកូវីដ -១៩ ដែលផ្តល់ដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១០៨នាក់ (ស្រី ៤៧នាក់ និងកុមារ ០៣នាក់) ដែលក្នុងចំនួននេះ មានស្ត្រីជនជាតិបារាំង អាយុ ២៣ឆ្នាំ ខាងលើ ។ រីឯ អ្នកដំណើរចំនួន ១០៧នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តា ឡីស័កចំនួន ១៤ថ្ងៃ នៅវិទ្យាល័យបូរី ១០០ខ្នងចំនួន ១៩នាក់ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ៣០នាក់ សណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញ ចំនួន ៥៧នាក់ និងសណ្ឋាគារមួយផ្សេងទៀតក្នុងរាជ ធានីភ្នំពេញ ចំនួន ០១នាក់ ។

គួរបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា

  • ចំនួនអ្នកព្យាបាល -១៩ នៅកម្ពុជាមាន ជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៣នាក់ (ស្មើនឹង ៩៨,២៦ នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់ ៖ % ធៀប ) នៅក្នុងចំនួននេះមានស្រី ៥៧នាក់ និងបុរស ២២៦នាក់។

គិតត្រឹមម៉ោង ០៧:០០ព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ

  • អ្នកមានវីរុសកូវីដ -១៩ មានចំនួនសរុប ២៨៨នាក់ (ស្រី ៥៩នាក់ និងបុរស ២២៩នាក់) ។

  • អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ០៥នាក់ (បុរសជន ជាតិខ្មែរ០១នាក់ ស្រ្តីជនជាតិខ្មែរ០១នាក់ បុរសជនជាតិប៉ូឡូញ ០១នាក់ បុរសជនជាតិបារាំង ០១នាក់ និងស្ត្រីជនជាតិបារាំង ០១នាក់)៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់