• 2020-11-03 02:29:00
  • ព័ត៌មាន

​បន្លែ​​ផ្លែឈើ​​​​​​​៨​​មុខ បើ​​ញ៉ាំ​ទាំង​​សំបកវីតាមីន​​​​កាន់​តែ​​​ខ្ពស់សាច់​កាន់​តែ​​ស្អាត​

  • 2020-11-03 02:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ផ្លែ​ឈើ​​និង​​បន្លែ ជា​​​ច្រើន​ប្រភេទ​​​​​​ពេល​ញ៉ាំ​​ទៅ​​​​អ្នក​​​​តែង​តែ​​​ចង់​​ទទួល​បាន​​​វីតាមីន​​និង​ជាតិ​រ៉ែ​​​ ដែល​ល្អ​​ចំពោះ​​រាង​កាយ​​ ​​ដោយ​មិន​ថា​​​បើ​​​ញ៉ាំ​​​ទាំង​​សំបក អ្នក​​នឹង​ទទួល​​បាន​​​អត្ថ​ប្រយោជន៍​​ទ្វេ​ដង សម្រាប់សុខភាព​​​​និង​​សម្រស់។ តើ​​ផ្លែ​​ឈើ​​ទាំង​​នោះ​ មាន​អ្វី​​​ខ្លះ​ទៅ?

១. ត្របែក​

ផ្លែ​​ត្របែក​​​ សម្បូរ​​​វីតាមីន​ C ​​រួម​​ទាំង​​​​សំបក​​របស់​វា​​មាន​​​វីតាមីន​ជា​​​​​ច្រើន​​​មុខ​​ផ្សេង​​ទៀត ដូច្នោះ​​​​​ពេល​​​​ញ៉ាំ​​មិន​​ចាំ​​​​បាច់​​​ចិត​​​​​សំបក​​ចេញ​​នោះ​ទេ។

២. ការ៉ុត

ការ៉ុត​ផ្ទុក​ទៅ​​ដោយ​​បេតាការ៉ូទីន ​​ពេល​​​វា​​កាន់​តែ​ធំ សំបក​​​កាន់​តែ​​​ក្រាស​​​​អាច​​ពិបាក​​ញ៉ាំ។ គួរ​​ទិញ​​​​​​​​​កូន​​ការ៉ុត ​​ខ្ចី​ស្រួយ​​ដើម្បី​​​ងាយ​​ស្រួល​​ញ៉ាំ​ទាំង​​សំបក។

៣. ប៉េង​ប៉ោះ

​​​​​មុខ​ម្ហូប​​ខ្លះ​​តម្រូវ​ឲ្យ​​ចិត​​សំបក​ប៉េងប៉ោះ​​ចេញ តាម​ការ​ពិត មិន​ថា​ញ៉ាំ​​ ស្ងោរ​ឬ​​យក​ទៅ​​ធ្វើ​​ម្ហូប​អ្វី​​ក៏​ដោយ មិន​ចាំ​​បាច់​​ចិត្ត​​​​សំបក​ទេ ​ព្រោះ​វា​​សម្បូរ​​​​វីតាមីន​ C ​​បេតាការ៉ូទីន និងលីកូពីន ពិសេស​​ក្នុង​​​ប៉េង​​​ប៉ោះ​ទុំ។

៤. ស៊ីរី ​​

អ្នក​​​ខ្លះ​​​​ចូល​ចិត្ត​​ចិត​​​សំបក​ចេញ​​​ពេល​ញ៉ាំ​ស៊េរី ប៉ុន្តែ​​អត់​​ដឹង​ថា​​​​​​​សំបក​​របស់​​​​វា​មាន​​វីតាមីន​ C ខ្ពស់​​​ និង​មាន​តួនាទី​​ប្រឆាំង​មហារីក​​​​ និង​កាត់​បន្ថយ​​​​ជាតិកូលេស្តេរ៉ុល​ក្នុង​រាង​កាយ។

៥. ប៉ោម

​​​មនុស្ស​​ភាគ​​ច្រើន​​​​​ចូល​ចិត្ត​​ចិត​សំបក​​ផ្លែ​ប៉ោម​​​ចេញ យ៉ាង​​​សំបក​​​ផ្លែប៉ោម​​ក៏​មាន​​ប្រយោជន៍​​ច្រើន​​មិន​​ចាញ់​​ផ្លែឈើ​​ដទៃ​ប៉ុន្មាន​ទេ ដូចជា ​​ព្យាបាល​ជំងឺ​សរសៃឈាមបេះដូងនិង​​​ប្រឆាំង​ជាមួយ​​ជំងឺ​មហារីក​ផង​​​​ដែរ។

៦. ត្រប់

​​​​​​បើ​​​​​​​អ្នក​ញ៉ាំ​​​​ត្រប់​​ទាំង​​សំបក វា​កាន់​​​តែ​ល្អ​​​សម្រាប់​​បេះដូង ប៉ុន្តែ​បើ​​​​​ចិតសំបក​ចេញ វា​​នឹង​​​​បាត់​បង់​ជីវជាតិ​​សំខាន់​ៗ។

៧. ​​​​ត្រសក់

​​​​ពេល​​ញ៉ាំ​​ត្រសក់​ទាំង​​​សំបក​​ អ្នក​​នឹង​ទទួល​​បាន​ជាតិ​​​​សរសៃ​កាន់​តែ​​​ខ្ពស់ ល្អ​​ដល់​​ប្រព័ន្ធ​​រំលាយ​អាហារ​​ ការពារ​​​មហារីក​ពោះវៀន និង​ទល់​លាមក។

៨. ដំឡូង​​បារាំង

មាន​​​មនុស្ស​​​ច្រើន​ណាស់​​មិន​​បាន​​ដឹង​​ពី​​​​អត្ថប្រយោជន៍​ពេល​​ញ៉ាំ​​​​ដំឡូង​បារាំង​ទាំង​​សំបក។ វា​​​​ផ្ទុក​ទៅ​ដោយ​​​ជាតិ​​ប៉ូតាស្យ៉ូម និង​ជាតិ​​ដែក​​​​​​​​​​ល្អ​​​ចំពោះ​​រាង​​កាយ​។​​​​​​​

ចុចអានបន្ត៖ ទម្លាប់​៤យ៉ាង ​គួរ​អនុវត្ត​ដើម្បី​​បាន​​​​សុខភាព​ល្អ ​និង​រាង​ស្អាត​តាម​ប្រាថ្នា

ប្រភព៖ Sanook ប្រែសម្រួល៖ ដេត ឈុនអ៊ី

មតិយោបល់