• 2020-11-04 02:25:14
  • ព័ត៌មាន

សាលារៀន អាចប្រឈមនឹងការបិទ ក្នុងករណីរកឃើញកូវីដ១៩

  • 2020-11-04 02:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ សាលាទាំងអស់នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្ត ត្រូវបានអនុញ្ញាតិ អោយបើកដំណើរការឡើងវិញទាំងអស់ បន្ទាប់ពីបិទអស់រយៈពេលជាច្រើនខែ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ ក្នុងការបើកដំណើរការឡើងវិញនេះដែរ សាលាទាំងអស់អាចប្រឈមហានិភ័យនៃកាបិទ ប្រសិនជារកឃើញថា មានការឆ្លងកូវីដ១៩។

រូបតំណាង

យោងតាមគោលការណ៌របស់ក្រសួងអប់រំ សាលាទាំងអស់ត្រូវបានបើកដំណើរការឡើងវិញ ចាប់ពីដើមខែ វិច្ឆិការនេះតទៅ ជាពិសេស គឺសាលារដ្ឋ ត្រូវបានអនុញ្ញាតិអោយបើកឡើងវិញ ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។ ក្នុងឱកាសនៃការចុះត្រួតពិនិត្យសាលាជាស៊ីម សន្ធរម៉ុក នៅព្រឹកថ្ងៃទី២ ខែវិច្ឆិការ រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើមានករណីឆ្លងនៅសាលា ក្រសួងអប់រំនឹងធ្វើការពិភាក្សាជាមួយក្រសួងសុខាភិបាល ដើម្បីសម្រេចក្នុងការបិទសាលា ហើយចំពោះករណីបិទតែមួយ ឬក៏គ្រប់សាលាទាំងអស់ ក្រសួងនឹងធ្វើការពិភាក្សាបន្ថែមលើករណីនេះ។

ក្រសួងបានអនុញ្ញាតិអោយសាលារដ្ឋ បើកដំណើរការចុងក្រោយគេ ព្រោះតែបារម្ភពីសុវត្ថិភាពរបស់សិស្សានុសិស្ស ទាក់ទិនទៅនឹងសិស្សនៅក្នុងថ្នាក់និមួយៗដែលមានចំនួនច្រើន ដូច្នេះការបើកសាលាក្នុងដំណាក់កាលចុងក្រោយនេះ ត្រូវចែកជា២វេន ដោយសិស្សពាក់កណ្តាលរៀននៅសាលា និងពាក់កណ្តាលទៀតនៅបន្តរៀនអនឡាញ៕

អត្ថបទ៖​ Art

មតិយោបល់