• 2020-11-04 03:40:34
  • ការអប់រំ

តើពាក្យ «កេះ កេស កែះ និង កែស »ខុសគ្នាដូចម្តេច ?

  • 2020-11-04 03:40:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«កេះ» មានន័យខុសពី «កេស» ហើយក៏រឹតតែមានន័យខុសពី «កែះ» និង «កែស» ផងដែរ។ នេះបើតាមវចនានុក្រមខ្មែររបស់សម្តេច ជួន ណាត។

ឆ្កឹះដោយម្រាមដៃ, ដោយក្រចក។ នេះជានិយមន័យរបស់ពាក្យ «កេះ» ឧទាហរណ៍ កេះដី កេះរមាស់ ជាដើម។

ចំពោះ«កេស»សំដៅលើ សក់ (សម្រាប់ប្រើក្នុងរាជសព្ទ) ព្រះកេស, ព្រះកេសា ចម្រើនព្រះកេសាថ្វាយ គឺកាត់សក់ថ្វាយ ,កោរព្រះកេសា គឺកោសក់។ រីឯ «កែះ» ជានាមសព្ទ សំដៅលើឈ្មោះសត្វចតុប្បាទព្រៃ ដែលស្រដៀងនឹងសត្វពពែ រស់នៅតែក្នុងព្រៃភ្នំ។ ភាគច្រើនគេនិយមយកស្នែងសត្វកុះធ្វើជាថ្នាំត្រជាក់។

ចំណែកពាក្យ «កែស» សម្គាល់លើឈ្មោះឈើមួយប្រភេទ ស្លឹកស្រដៀងនឹងឈើ ក្រាមរមាស តែធំជាង។ ម្យ៉ាងទៀតពាក្យ «កែស» សំដៅលើឈ្មោះត្រីរំអិលមួយប្រភេទ ដែលមានសណ្ឋានដូចត្រីក្លាំងហាយ ។ត្រីកែសមាន៣ប្រភទេ គឺ ត្រីកែសធម្មតា,កែសជម្រៅ និងកែសប្រាក់៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់