• 2020-11-06 09:02:33
  • ព័ត៌មាន

ក្រសួងអប់រំ រកឃើញ គ្រឹះស្ថានសិក្សា ឯកជនចំនួន០៤ ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី

  • 2020-11-06 09:02:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានប្រមូលព័ត៌មានពីគ្រឹះស្ថានសិក្សា ហើយបានរកឃើញថា មានគ្រឹះស្ថានសិក្សាឯកជនចំនួន០៤ ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី។ នេះបើតាមការឆ្លើយតបរបស់ឯកឧត្តម រស់សុវាចារ អ្នកនាំពាក្យក្រសួងអប់រំ។ គណ:គ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃ។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធ ស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។

ឯកឧត្តម រស់សុវាចារ អ្នកនាំពាក្យក្រសួងអប់រំ

ស្ថានភាពនៃគ្រឹះស្ថានសិក្សាទាំងបួន ៖

  • គ្រឹះស្ថានសិក្សាទី១ មានបុគ្គលិក១រូបបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
  • គ្រឹះស្ថានសិក្សាទី២ មានសិស្ស២រូបដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
  • គ្រឹះស្ថានសិក្សាទី៣ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
  • គ្រឹះស្ថានសិក្សាទី៤ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។

គណៈប្រតិភូរដ្ឋមន្ត្រីការបទេស និងពាណិជ្ជកម្មហុងគ្រីបាន ធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេលមួយថ្ងៃគឺថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ជាងនេះគណៈប្រតិភូហុងគ្រីក៏បានជួបជាមួយថ្នាក់ដឹកនាំកម្ពុជាច្រើនរូបផងដែរ៕

អត្ថបទ៖​ Art

មតិយោបល់