• 2020-11-10 05:22:11
  • ព័ត៌មាន

វិធានការទប់ស្កាត់នៃជំងឺកូវីដ-១៩នៅតាមគ្រឹះស្ថានសិក្សា​ក្នុងខេត្ត នឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា

  • 2020-11-10 05:22:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ ០៣ វិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡាសូមស្នើដល់ខេត្តដែលមានការពាក់ព័ន្ធ អនុវត្តដូចតទៅ ៖

១/ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរខេត្តអំពីវត្តមាននៃការជួប ប្រាស្រ័យទាក់ទង ដោយផ្ទាល់ ឬដោយប្រយោលរបស់បុគ្គលិកអប់រំ ឬសិស្សានុសិស្ស ជាមួយបុគ្គលដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា

២/ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវបូកសរុបរបាយការណ៍ស្តីពីចំនួនបុគ្គលិកអប់រំ ឬសិស្សានុសិស្ស ដែលសង្ស័យថាបានចូលរួមប្រជុំ ឬប្រាស្រ័យទាក់ទង

៣/ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវស្នើសុំយោបល់ពីអាជ្ញាធរខេត្ត និងវាយតម្លៃលើលទ្ធភាពផ្អាកការ សិក្សា១៤ថ្ងៃ និងត្រូវរាយការណ៍មកក្រសួង

៤ / បុគ្គលិកអប់រំដែលមានការប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោល ត្រូវរាយការណ៍ជាបន្ទាន់ទៅ អាជ្ញាធរអប់រំតាមលំដាប់ថ្នាក់ និងអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវបំផុត។

មន្ទីរអប់រំ យុវជន និងកីឡាខេត្តពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយឱ្យបាន ទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ​៖

ប្រភព៖ ក្រសួងអប់រំ យុវជននិងកីឡា

មតិយោបល់