• 2020-11-12 01:07:46
  • ព័ត៌មាន

១៥៩​ឆ្នាំ​មុន​ លោក​ហង់រី ម៉ូហូត អ្នក​ធម្មជាតិ​វិទូ​​បារាំង​ដែល​ស្រាវជ្រាវ​ពី​អង្គរ​​ ​ស្លាប់​នៅ​ប្រទេស​ឡាវ​​

  • 2020-11-12 01:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហង់រី ម៉ូហូត ឬHenri Mouhot​ កើតថ្ងៃទី១៥ ឧសភា ១៨២៦​ ជា​ជនជាតិ​បារាំង និង​ជា​អ្នក​ស្រាវជ្រាវ​រុករក​​ដ៏​ល្បី​មួយ​រូប​នៅ​ពាក់​កណ្តាល​សតវត្សរ៍​ទី​១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ជន​ដ៏​ល្បី ដែល​ស្រាវជ្រាវ​ និង​ផ្សព្វផ្សាយ​ពី​តំបន់​អង្គរ​ នៃ​នគរ​ខ្មែរ​នៅ​ឆ្នាំ​១៨៦០។ ម៉ូហូត តែង​ត្រូវ​គេ​ច្រលំ​និយាយ​ថា​បាន​រក​ឃើញ​អង្គរ តាម​ពិត​អង្គរ​មិន​ដែល​បាន​បាត់​ទៅ​ណា​ទេ និង​មាន​ពួក​បស្ចិម​ប្រទេស​ជា​ច្រើន​​មក​ទស្សនា​តាំង​ពី​សតវត្សរ៍​ទី​១៦​មក​។

គំនូររូបលោក Henri Mouhot​ រូបថត៖ wikipedia

ម៉ូហូត​ បាន​ពោល​ក្នុង​សៀវភៅ​របស់​លោក​ថា​មាន​បេសកជន​បារាំង​ម្នាក់​នៅ​បាត់ដំបង​ និង​អ្នក​រុករក​ប៉ុន្មាន​នាក់​ផ្សេង​ទៀត​បាន​ទៅ​ដល់​អង្គរ​៥ឆ្នាំ​មុន​ ​លោក​ទៅ​ដល់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​ក្នុង​សៀវភៅ Travels in Siam, Cambodia and Laos ម៉ូហូត បាន​ប្រៀបធៀប​អង្គរវត្ត​ទៅ​ពីរ៉ាមីដ ព្រោះ​ពួក​បស្ចិម​ប្រទេស​​ស្គាល់​ ពីរ៉ាមីដ​យ៉ាង​ច្បាស់។

ម៉ូហូត​បាន​រួម​ចំនែក​ក្នុង​ការ​អោយ​បស្ចិម​ប្រទេស​ស្គាល់​ច្បាស់​ពី​អង្គរ​របស់​កម្ពុជា​ បើ​ទោះ​ជា​លោក​មិនមែន​ជា​ជនជាតិ​អឺរ៉ុប​ដំបូង​ទៅដល់​អង្គរ​ក៏​ដោយ​។ លោក​រៀបរាប់​ថា៖ "អង្គរ​មហិមា​ជាង​អ្វី​ដែល​ក្រិច និង​ក្រុង​រ៉ូម​បាន​បន្សល់​ទុក​អោយ​យើង"។

លោក​​ទទួល​មរណភាព​ ថ្ងៃទី​ ១០ ខែ​វិច្ឆិកា ​ឆ្នាំ​១៨៦១ ពោល​គឺ​កាល​ពី​១៥៩​ឆ្នាំ​មុន​ នៅ​​ហ្លួង​ព្រះបាំង​ ជា​អតីត​អាណាចក្រ​ខេត្ត​ខ្មែរ​នៅ​សម័យមហានគរ ​បច្ចុប្បន្ន​ជា​ទឹកដី​របស់​ឡាវ។​ ផ្នូរ​របស់​​ ម៉ូហូត​ ​សេសសល់​ដល់​សព្វថ្ងៃ​ដែល​កូន​ខ្មែរ​មាន​ឱកាស​ទៅ​ប្រទេស​ឡាវ​គួរ​ទៅ​ឃើញ​ឲ្យ​បាន​ម្ដង​៕

លោក ម៉ៅ វុត្ថា ថៅកែផ្ទះត្រីសាលម៉ុន ថតជាប់នឹងផ្នូលោក Henri Mouhot​ នៅហ្លួងព្រះបាំង រូបបថត៖ផ្តល់ដោយលោក ម៉ៅ វុត្ថា
ផ្នូលោក Henri Mouhot​ នៅហ្លួងព្រះបាំង រូបថត៖ផ្តល់ដោយលោក ម៉ៅ វុត្ថា
រូបផ្នូរបស់លោក Henri Mouhot​ នៅហ្លួងព្រះបាំង ថតនៅខែកក្កដា ឆ្នាំ១៩៨៩ រូបថត៖ J.-M. Strobino

អត្ថបទ៖ សៀនហួរ

មតិយោបល់