• 2020-11-13 02:27:07
  • ព័ត៌មាន

ជុំវិញបរិវេណអង្គរ កែលម្អរឥតឈប់ ឥលូវ​សម្អាតប្រព័ន្ធលូ នៅ​ក្នុង​រមណីយដ្ឋានអង្គរ

  • 2020-11-13 02:27:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរាសម្អាតប្រព័ន្ធលូនៅក្នុងរមណីយដ្ឋានអង្គរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ជាតិ​អប្សារា ដែលបាន​បង្ហោះ​នៅលើ​ផេក​របស់​ខ្លួន​ កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ២០២០។

ប្រភពដដែល​បាន​សរសេរ​ទៀត​ថា ការលើកកម្ពស់ហេដ្ឋារចនាសម្ពន្ធប្រព័ន្ធបង្ហូរទឹកនៅក្នុងរមណីយដ្ឋានអង្គរ ជាភារកិច្ចប្រចាំថ្ងៃរបស់ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា ដើម្បីសម្អាតប្រព័ន្ធលូ កុំឱ្យមានការកកស្ទះដោយសំរាម ស្តារកំណកដីដែលហូរចូលតាមទឹក និងជួសជុលលូដែលបាក់បែកខូចខាត។

ពេលនេះ ក្រុមការងារនាយកដ្ឋានទឹក កំពុងមមាញឹកនឹងការជួសជុលលូដែលខូចខាត កាយសំរាម និងស្តារកំណកដីនៅតាមប្រព័ន្ធលូនៅក្នុងបរិវេណប្រាសាទអង្គរវត្តនិងក្រុងអង្គរធំ។

កាលពីពេល​ថ្មីៗនេះ​ដែរ អាជ្ញាធរ​ជាតិ​អប្សារា​បាន​​បង្ហោះសារ​អំពី​ការ​ស្ថាបនា​ផ្លូវ និង​ការ​រៀប​ចំសួន​ច្បារ​នៅមុខបរិវេណមុខប្រាសាទអង្គរ ធ្វើ​ឲ្យ​មាន​ការ​សាទរ​គ្រប់ៗ​គ្នា អំពីការ​អភិវឌ្ឍ​ឥតឈប់ឈរ ធ្វើឲ្យ​បរិវេណ​អង្គរ កាន់តែមាន​សោភណ្ឌ​ស្រស់ស្អាត គួរជាទីទាក់ទាញ​ភ្ញៀវ​ទេសចរណ៍៕

សូមចុចអាន៖ ស្អាតណាស់! ផ្លូវរៀបចំថ្មី ជុំវិញបរិវេណអង្គរវត្ត

រូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ

មតិយោបល់