• 2020-11-15 03:56:48
  • ព័ត៌មាន

មាន​ដឹង​អត់​ថា ប្រធានាធិបតី​អាមេរិក​ណា​ជា​អ្នក​ជួប​ជាមួយ​មេដឹកនាំ​ខ្មែរ​មុន​គេ​បង្អស់?

  • 2020-11-15 03:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ក៏​ជ្រាប​ដែរ​ថា កម្ពុជា​ និង​សហរដ្ឋអាមេរិក​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​កាល​ពី​ ៧០ឆ្នាំ​មុន។ ក្នុង​ថ្ងៃ​នេះ​ដែរ​ Sabay ចង់​បង្វែរ​ចំណាប់​អារម្មណ៍​មិត្ត​អ្នក​អាន​មក​ស្គាល់​ពី​ប្រធានាធិបតី​អាមេរិក​ទី១ ដែល​បាន​ជួប​ជាមួយ​នឹង​មេដឹកនាំ​ខ្មែរ​។

ប្រធានាធិបតី​នោះ​គឺ ប្រធានាធិបតី​អាមេរិក​ទី៣៤ លោក​ Dwight D. Eisenhower។ លោក​បាន​បាន​គាល់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ នរោត្ដម សីហនុ កាល​ពី​ចុង​ខែ​កញ្ញា​ ឆ្នាំ១៩៦០ អំឡុង​ពេល​ដែល​ព្រះអង្គ​សីហនុ​យាង​មក​ថ្លែង​សុន្ទរកថា​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។

បើ​យោង​តាម​សៀវភៅ​ "សហរដ្ឋអាមេរិក​ និង​កម្ពុជា, ១៨៧០-១៩៦៩" ដោយ​ប្រវត្តិវិទូ Kenton Clymer ជំនួប​រវាង​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ ត្រូវ​បាន​ផ្គូផ្គង​ដោយ​ឯកអគ្គរដ្ឋទូត​អាមេរិក William C. Trimble ដើម្បី​ប៉ះ​ប៉ូវ​នូវ​ទំនាក់ទំនង​កម្ពុជា-អាមេរិក​នៅ​ពេល​នោះ​។

ក្នុង​ជំនួប​នោះ​ដែរ​ សម្ដេច​សីហនុ ក៏​បាន​ប្រទាន​លោក Eisenhowerនូវ​ព្រះពុទ្ធរូប​សម័យ​អង្គរ​មួយ​អង្គ​ទុក​ជា​វត្ថុ​អនុស្សាវរីយ៍៕

រូបភាព៖ ភ្នំពេញប៉ុស្តិ៍

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់