• 2020-11-17 01:53:46
  • ព័ត៌មាន

កម្ពុជាទទួលរងឥទ្ធិពលពីប្រទេសចិន អាចមានភ្លៀងធ្លាក់រាយប៉ាយ

  • 2020-11-17 01:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីដំណឹង ពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាទទួលរងឥទ្ធិពលនៃសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) និងខ្យល់មូសុងឥសានខ្សោយ ។

ស្ថានភាពបែបនេះអាចធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែកវិញ ស្ទើរតែគ្មានភ្លៀង តែបើមានក៏ក្នុងកម្រិតតិចតួចប៉ុណ្ណោះ រីឯតំបន់មាត់សមុទ្រវិញ អាចមានភ្លៀងខ្សោយទៅមធ្យម ព្រមទាំងមានរលកសមុទ្រធំៗផងដែរ ។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ​៖

ប្រភព៖ ក្រសួងធនធានទឹកនិងឧតុនិយម

មតិយោបល់