• 2020-11-25 02:52:57
  • សុខភាព

អ្នកជំងឺទឹកនោមផ្អែម បើឃើញសញ្ញាទាំងនេះ ប្រញាប់រកពេទ្យភ្លាមទៅ

  • 2020-11-25 02:52:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការហក់ឡើងទ្វេគុណនៃជំងឺទឹកនោមផ្អែម ធ្វើឲ្យអ្នកជំនាញនានាមានការបារម្ភ អំពីការរាលដាលជំងឺរបេងទៅអ្នកជំងឺទឹកនោមផ្អែម។ អ្នកជំងឺទឹកនោមផ្អែម ពួកគាត់អាចមានកាយសម្បទាថយចុះហេតុនេះហើយ មេរោគរបេងងាយនឹងជ្រៀតចូលក្នុងខ្លួនរបស់ពួកគាត់។ បើប្រៀបធៀបទៅនឹងអ្នកដែលមិនកើតជំងឺទឹកនោមផ្អែម អ្នកដែលមានជំងឺទឹកនោមផ្អែម អត្រាដែលអាចកើតមានជំងឺរបេងគឺ មានច្រើនជាង២ទៅ៣ដង ជាពិសេសគឺក្រុមអ្នកជំងឺទឹកនោមផ្អែមដែលមិនបានព្យាបាល និងត្រួតពិនិត្យជាតិស្ករឲ្យបានត្រឹមត្រូវ។ ម្យ៉ាងវិញទៀតបើយើងប្រៀបធៀបអត្រាមរណៈនៃអ្នកដែលកើតរបេង និងមានទឹកនោមផ្អែមគឺខ្ពស់ជាង ៤ទៅ៥ដង ធៀបជាមួយអ្នកដែលកើតរបេងហើយគ្មានទឹកនោមផ្អែម។

ជំងឺរបេងគឺជាជំងឺឆ្លងដែលអាចកើតឡើងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈផ្លូវដកដង្ហើម ហើយជំងឺនេះអាចកើតឡើងនៅស្ទើរតែគ្រប់សរីរាង្គនៃខ្លួនមនុស្សយើង។ ទម្រង់មួយក្នុងចំនោមទម្រង់ជាច្រើននៃ ជំងឺរបែងដែលកើតនៅលើមនុស្សយើងគឺរបេងសួត។ ហេតុដូចនេះសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមគឺមានសារៈសំខាន់ណាស់ដែលត្រូវស្វែងយល់ដឹង និងបង្ការុករកជំងឺរបេង។

តើនៅពេលណាអ្នកជំងឺទឹកនោមផ្អែមសង្ស័យថាខ្លួនគាត់អាចមានជំងឺរបេង?

នៅពេលដែលអ្នកជំងឺទឹកនោមផ្អែមមានលេចចេញជារោគសញ្ញាដូចជា៖

  • អស់កំលាំង ល្ហិតល្ហៃ ទទួលទានមិនបាន
  • ក្អកមានស្លេះលើសពី ៣ខែ
  • មានអារម្មណ៍ក្តៅខ្លួនស្ទិញៗជាពិសេសក្តៅខ្លួននៅពេលរសៀល
  • ស្រកទម្ងន់ដោយឥតមូលហេតុ

ការព្យាបាល៖

ការព្យាបាលជំងឺរបេងដែលកើតនៅលើអ្នកជំងឺទឹកនោមផ្អែមទាមទារឲ្យមានការចូលសហការគ្នា រវាងគ្រូពេទ្យជំនាញច្រើនផ្នែកដូចជា គ្រូពេទ្យឯកទេសខាងផ្នែកជំងឺឆ្លង គ្រូពេទ្យឯកទេសខាងផ្នែកជំងឺសួត និងគ្រូពេទ្យឯកទេសខាងផ្នែកទឹកនោមផ្អែមជាដើម ៕

ជំងឺទឹកនោមផ្អែម និងជំងឺរបេង “ចំណុចប្រសព្វដ៏គ្រោះថ្នាក់មួយនៃជំងឺឆ្លង និងមិនឆ្លង” !

ប្រភព ៖ មន្ទីពេទ្យកាល់ម៉ែត

មតិយោបល់