• 2020-11-28 09:26:36
  • ព័ត៌មាន

មិនជឿកុំប្រមាថ! សិស្សទី ៩ ទៅបន់ស្រន់ព្រះអង្គដងកើ ភ្លូកទឹកភ្លូកដី សូមឱ្យប្រឡងឌីប្លូមឱ្យជាប់

  • 2020-11-28 09:26:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រឡងមធ្យមសិក្សាបឋមភូមិសម្រាប់សិស្សានុសិស្សថ្នាក់ទី ៩ នឹងចាប់ផ្ដើមនៅថ្ងៃទី ៣០ វិច្ឆិកា ២០២០ នេះ ។ ស្របពេលដែលពេលវេលានៃការប្រឡងកាន់តែជិតមកដល់នៅថ្ងៃនេះផ្ទាល់គេសង្កេតឃើញមានសិស្សានុសិស្សថ្នាក់ទី ៩ មួយចំនួនបានទៅបន់ស្រន់ព្រះអង្គដងកើ នៅមុខព្រះបរមរាជវាំងដើម្បីឱ្យការប្រឡងបានជោគជ័យ កុំឱ្យភ័យ កុំឱ្យព្រួយ ។ នេះបើតាមរូបភាពរបស់ BTV Cambodia ។

រូបភាពដោយ BTV Cambodia

ការបន់ស្រន់គេតែងសង្កេតឃើញកើតមានឡើងមិនដែលអាក់ខានទេនៅរៀងរាល់មានការប្រឡងឌីប្លូម ឬបាក់ឌុប ។ មិនមានការអះអាងថា ការបែរបន់បែបនេះនាំឱ្យជោគជ័យ ឬយ៉ាងណាទេ ប៉ុន្តែនេះជាអប្បិយជំនឿដែលមាននៅក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរតាំងពីបុរមបុរាណមក ពួកគេតែជឿថាការបន់ស្រន់អារុក្ខអរក្ខអ្នកតា គឺនឹងមានវត្ថុស័ក្ដិសិទ្ធិតាមថែរក្សា ឃុំគ្រង ។ ជាក់ស្ដែងដូចការប្រឡងប្រជែងថ្វីដ្បិតពួកគេដឹងថា គ្រាន់តែជាការបន់ស្រន់ ប៉ុន្តែគេជឿថា ការធ្វើបែបនេះនាំឱ្យកាន់តែមានភាពជឿជាក់លើខ្លួនឯង ព្រោះពួកគេជឿថាមានអ្នកតាតាមជួយ ។

រូបភាពដោយ BTV Cambodia

យ៉ាងណាក្ដីការប្រឡងគឺស្ថិតនៅលើសមត្ថភាព ប្រសិនបើចេះគឺជាប់ ដូចប្រសាសន៍របស់ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តែងលើកឡើងថា «អ្នកចេះគឺជាប់» ៕

រូបភាពដោយ BTV Cambodia

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់