• 2020-11-29 00:21:30
  • ព័ត៌មាន

យប់មិញរកឃើញមនុស្ស ៤ទៀត ឆ្លងកូវីដ១៩ ពេលនេះកើនដល់ ៦ នាក់ហើយ

  • 2020-11-29 00:21:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីយប់រំលងអធ្រាត្រឈានចូលដល់ថ្ងៃទី ២៩ វិច្ឆិកា ២០២០ នេះក្រុមគ្រូពេទ្យបានស្រាវជ្រាវរកឃើញមានមនុស្ស ៤ នាក់ទៀតដែលជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារអគ្គនាយកពន្ធនាគារតេស្តឃើញវិជ្ជមានកូវីដ ១៩ រស់នៅក្នុងបុរីប៉េង ហួត ផ្លូវ ៦០ម៉ែត្រ ។ ដូច្នេះនាំកើនឡើងដល់ ៦ នាក់ហើយនៃការចម្លងចូលសហគមន៍គិតត្រឹមវេលានេះ ។

សូមបញ្ជាក់ថា ភរិយាឯកឧត្ដម ឆែម សាវុធ អគ្គនាយកពន្ធនាគារ បានតេស្តរកឃើញកូវីដ ១៩ នៅថ្ងៃទី ២៨ វិច្ឆិកា ២០២០ និងបន្តមកទៀតស្វាមីរបស់លោកស្រីផ្ទាល់ក៏បានរកឃើញមានផ្ទុកកូវីដ ១៩ ដូចគ្នា ។ បច្ចប្បន្ននេះក្រសួងសុខាភិបាលកំពុងចេញប្រតិបត្តិការជាបន្ទាន់ដើម្បីស្វែករកអ្នកជាប់ពាក់ព័ន្ធទាំងអស់ ។ ក្នុងនោះដែរនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ក្រុមគ្រូពេទ្យដាក់ពង្រាយ៥ក្រុម នៅផ្សារអ៉ីអន, គេហដ្ឋានសម្តេចក្រឡាហោ ស ខេង, ក្រសួងមហាផ្ទៃ ពន្ធនាគារព្រៃស និងនៅខេត្តសៀមរាប ព្រមទាំងស្វែងរកអ្នកជាប់ពាក់ព័ន្ធ ។

ការឆ្លងជំងឺកូវីដ ១៩ នៅពេលនេះបើតាមប្រសាសន៍របស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថានេះចាត់ទុកជាការឆ្លងចូលសហគមន៍ហើយ ប៉ុន្តែសម្ដេចក៏សូមអំពាវនាវដល់បងប្អូនប្រជាជនកម្ពុជាសូមកុំមានការភ័យស្លន់ស្លោ តែសូមបង្កនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ អនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការរបស់ក្រសួងសុខាភិបាល ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់