• 2020-12-01 00:38:57
  • ព័ត៌មាន

ឥណ្ឌូណេស៊ី​ប្រញាប់​ជម្លៀស​ប្រជាជន​ចេញ​ ក្រោយ​ភ្នំភ្លើង​មួយ​រក​កល​នឹង​ផ្ទុះ​

  • 2020-12-01 00:38:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំភ្លើង​មួយ​នៅ​ភាគ​ខាង​កើត​ឥណ្ឌូណេស៊ី​ បាន​រក​កល​នឹង​ផ្ទុះ​បន្ទាប់​ពី​គេ​ឃើញ​មាន​ផ្សែង​ខ្មួលខ្មាញ់​ និង​កំសួល​ផេះ​ហុយ​ឡើង​ទៅ​ក្នុង​អាកាស​ជាង​៤​គីឡូម៉ែត្រ​។​

ក្រោយ​កើត​ហេតុការណ៍​នេះ​អាជ្ញាធរ​បាន​ជម្លៀស​ប្រជាជន​ប្រមាណ​ជាង​ ២៨០០នាក់​ពី​ភូមិ​ ជិត​៣០ ដើម្បី​រក​កន្លែង​មាន​សុវត្ថិភាព​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​។​ យ៉ាង​ណា​មិន​មាន​សេចក្ដី​រាយការណ៍​ថា​ វា​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​របួស​ ឬ​ក៏​ស្លាប់​នៅ​ឡើយ​ទេ។​

ឥណ្ឌូណេស៊ី​ ជា​ប្រទេស​ដែល​មាន​ភ្នំភ្លើង​ច្រើន​ជាង​គេ​លើ​ពិភពលោក​ ហើយ​ភ្នំភ្លើង​រស់​ នៅ​សល់​ជាង​១២០ ដែល​តែងតែ​ផ្ទុះ​ជា​រៀងរាល់​ឆ្នាំ​បង្ក​ការ​គំរាមកំហែង​ដល់​ជីវិត​មនុស្ស​ និង​សត្វ​ជា​ច្រើន៕

ប្រភព៖ Livingasean ប្រែសម្រួល៖ សៀនហួរ

មតិយោបល់