• 2020-12-01 01:58:58
  • ព័ត៌មាន

​២​ថ្ងៃ​នេះ ​កម្ពុជា​ធ្វើ​តេស្ដ​ទ្រង់ទ្រាយ​ធំ ​បាន​ជិត​៥​ពាន់​នាក់ ​រក​ឃើញ​អ្នក​ឆ្លង​១៧​នាក់​

  • 2020-12-01 01:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ថ្ងៃ​នេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​១៩ ក្នុង​សហគមន៍​ចំនួន​៣​នាក់​ទៀត​ដោយ​ក្នុង​នោះ​មាន​ទារក​៧​ខែ​ម្នាក់​ផង​ដែរ។

​គិត​ត្រឹម​២​ថ្ងៃ​មក​នេះ ​កម្ពុជា​ក្រោយ​ពី​ប្រកាស​ថា​មាន​ឆ្លង​កូវីដ​១៩​ជា​សហគមន៍​ហើយ ​បាន​ធ្វើ​តេស្ដ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តែ​ម្ដង។ ​ដោយ​ពេល​នេះ ​បាន​ធ្វើ​តេស្ដ​សរុប​ដល់​ទៅ​ ៤ ៨៦៩​នាក់​ហើយ​ចំពោះ​អ្នក​ទាក់ទង​និង​រក​ឃើញ​អ្នក​ឆ្លង​ចំនួន​១៧​នាក់។ ​ក្នុង​​ចំណោម​១៧​នាក់​ខាង​លើ​ដែល​បាន​ឆ្លង​នោះ ​ព្រឹកមិញ​ក្រសួង​សុខាភិបាល​ប្រកាស​ថា​មាន​ទារក​៧​ខែ​ម្នាក់​ផង​ដែរ។

​សម្ដេច​តេជោ ហ៊ុន សែន ​ដើម្បី​ទប់​ស្កាត់​មេរោគ​កូវីដ​១៩ ​បាន​ដាក់​ចេញ​វិធានការណ៍​ជា​ច្រើន។ ​ចុង​ក្រោយ​គឺ​ហាម​ឱ្យ​មាន​ការ​ជួប​ជុំ​គ្នា​ចាប់​ពី​២០​នាក់​ឡើង​ទៅ ហើយ​ពិធី​រៀបការ ​បុណ្យ​ទាន នានា​ក៏​ត្រូវ​ផ្អាក​រយៈ​ពេល​១៥​ថ្ងៃ​សិន​ដែរ។ ប្រសិន​បើ​មិន​មាន​ការ​ចាំ​បាច់ ​ពលរដ្ឋ​គួរ​កុំ​ចាកចេញ​ពី​ផ្ទះ​សិន​អី ដើម្បី​ចូល​រួម​ទប់​ស្កាត់​មេរោគ​កូវីដ​១៩​ទាំង​អស់​គ្នា៕

អត្ថបទ៖ វិធាវី

មតិយោបល់