• 2020-12-01 09:26:48
  • ព័ត៌មាន

ក្រសួងការបរទេសជប៉ុន ចេញលិខិតសរសើរបុគ្គលឆ្នើម២រូប លើវិស័យអន្តរជាតិនៅកម្ពុជា

  • 2020-12-01 09:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១ធ្នូ ឆ្នាំ២០២០នេះ ក្រសួងការបរទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មានអំពីលិខិតសរសើរ របស់ រដ្ឋមន្ត្រីការបរទេសជប៉ុនសម្រាប់ឆ្នាំនេះ ជូនចំពោះបុគ្គល ឬក្រុម ដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ ដើម្បី ជាការទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់ លើការជម្រុញចំណងមិត្តភាពរវាងប្រទេសជប៉ុន និង បណ្តាប្រទេសនានា។

បុគ្គលឆ្នើមដែលបានទទួលលិខិតសរសើរសម្រាប់សកម្មភាពនានាទាក់ទងនឹងប្រទេសកម្ពុជា មាន៖

  • ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម បានចូលរួមចំណែកក្នុងការជម្រុញទំនាក់ទំនងសេដ្ឋកិច្ចរវាងជប៉ុននិង កម្ពុជា។
  • លោក ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោក បានចូលរួមចំណែកគាំទ្រជនជាតិជប៉ុនដែលត្រូវការជំនួយនៅប្រទេសកម្ពុជា។

សូមមើលសេចក្តីប្រកាសព័ត៍មានដូចខាងក្រោមនេះ

ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា

មតិយោបល់