• 2020-12-04 02:25:00
  • សុខភាព

មនុស្ស៤ប្រភេទ មិនគួរបរិភោគមីកញ្ចប់ឬកំប៉ុងឡើយ

  • 2020-12-04 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដោយសារ​តែ​រវល់​ពេក ​​​អ្នក​ខ្លះ​បាន​យក​មី​កញ្ចប់​​ឬ​កំប៉ុង​​ យក​ជំនួស​ឲ្យ​​អាហារ។ ប៉ុន្តែ​ក្នុង​មី​​ ​​មិន​សូវ​មាន​សារធាតុ​បំប៉ន​រាង​កាយ​ទេ នៅ​ពេល​​អ្នក​ទទួល​ទាន​ច្រើន​បណ្ដាល​ឲ្យ​​ឆាប់​អស់​កម្លាំង ​ហើយ​បើ​បន្ត​កាន់​តែ​យូរ នឹង​ងាយ​កើត​ជំ​ងឺ​ធ្ងន់​ធ្ងរ។ ក្នុង​នោះ មនុស្ស​៤​ប្រភេទ​ដែល​មិន​គួរ​ទទួល​ទាន​មី​​ញឹក​ញាប់​ទេ ព្រោះ​ងាយ​នឹង​កើត​ជំ​ងឺ​។​​

១. អ្នក​ឡើង​ទម្ងន់​ហួស​ប្រមាណ ​និង​អ្នក​មាន​បញ្ហា​សរសៃឈាម​បេះ​ដូង

ដើម្បី​បាន​មី​ ​គេ​ត្រូវ​យក​មី​នោះ​ទៅ​ចៀន​ជាមួយ​ប្រេង​ក្នុង​កម្រិត​សីតុណ្ហភាព​ខ្ពស់ ម្ល៉ោះ​ហើយ​បរិមាណ​​​ខ្លាញ់​ឆ្អែត ​( ​ខ្លាញ់​ដែល​ពិបាក​រលាយ ​)​ នៅ​ក្នុង​មី​ កាន់​តែ​ផ្ទុក​ច្រើន។ ​សារធាតុ​នេះ​កាន់​តែ​ធ្វើ​ឲ្យ​​ធាត់ និង​ប៉ះ​ពាល់​ដល់​ហានិភ័យ​នៃ​ការ​ធាត់​និង​សរសៃឈាម​បេះ​ដូង។ ​ប្រសិន​បើ​​សារធាតុ​នេះ​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម បណ្ដាល​ឲ្យ​មាន​​ជំ​ងឺ​ក្រិន​សរសៃ​ឈាម​ទៀត​ផង។ ​ លើស​ពី​នេះ ​សារ​ធាតុ​ក្នុង​សរសៃ​មី​មិន​តុល្យភាព​គ្នា ដែល​ភាគ​ច្រើន​ផលិត​ចេញ​ពី​ម្សៅ។ សមាស​ធាតុ​នេះ​ងាយ​នឹង​បម្លែង​ទៅ​ជា​ខ្លាញ់ ​ដែល​មិន​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​រាង​កាយ​នោះ​ទេ។

២. អ្នក​ដែល​មាន​បញ្ហា​ក្រពះ ពោះ​វៀន

ញ៉ាំ​មី​ច្រើន មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សមត្ថភាព​ស្គាល់​រស​ជាតិ​ថយ​ចុះ តែ​ក៏​ប៉ះ​ពាល់​ដល់​ក្រពះ​ពោះ​វៀន​ មិន​ឲ្យ​រំលាយ​អាហារ​បាន​​ល្អ​។ មួយ​ទៀត ក៏​បណ្ដាល​ឲ្យ​ហើម​ពោះ និង​ឈឺ​ក្រពះ​ផង​ដែរ។

៣. អ្នក​ដែល​មាន​ជំ​ងឺ​តម្រង​នោម

ជា​ញឹក​ញាប់ មី​​តែង​ផ្ទុក​ជាតិ​ប្រៃ​ខ្ពស់ ដូច​នេះ​នៅ​ពេល​ទទួល​ទាន​​​ច្រើន​​ងាយ​នឹង​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​ដោយ​ចៃ​ដន្យ ព្រម​ទាំង​មិន​ល្អ​ចំពោះ​អ្នក​កើត​ជំងឺ​តម្រង​នោម​ជា​ដើម។

៤. ​កុមារ

ដោយសារ​តែ​មី​ ​ជា​អាហារ​វេច​ខ្ចប់​ឲ្យ​រក្សា​បាន​យូរ ម្ល៉ោះ​ហើយ​​នៅ​ពេល​កុមារ​តូច​ៗ​ទទួល​ទាន​ញឹក​ញាប់ វា​នឹង​ធ្វើ​ឲ្យ​រាង​កាយ​គេ​មិន​លូត​លាស់​ល្អ និង​គ្មាន​ប្រាជ្ញា​ឈ្លាស​វៃ៕

ចុចអាន៖ ​​ ដឹងអត់ថាអាហារ ៦ មុខនេះសម្បូរជាតិសរសៃខ្ពស់ជួយសម្រកទម្ងន់បាន

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

មតិយោបល់