• 2020-12-06 09:53:57
  • ព័ត៌មាន

អ្នកជំនួញវ័យក្មេងមួយរូប ប្រាប់ថាពេលចប់កូវីដ ត្រូវចេះរឿង ៤យ៉ាងនេះ ទើបជីវិតលែងពិបាក

  • 2020-12-06 09:53:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Bun Park គឺជាសហគ្រិនវ័យក្មេងមួយរូបដែលទទួលបាននូវភាពជោគជ័យជាច្រើនលើមុខជំនួញរបស់ខ្លួន ហើយលោកមិនដែលកំណាញ់គំនិតដើម្បីចែករំលែកទៅអ្នកដទៃឡើយ ។ សហគ្រិនវ័យក្មេងរូបនេះ តែងប្រាប់ពីគន្លឹះល្អៗដើម្បីជីវិតទទួលបានជោគជ័យ​ ពិសេសជុំវិញគំនិតនៃការធ្វើអាជីវកម្ម ។ ជាក់ស្ដែងក្នុងកំឡុងនៃវិបត្តិកូវីដ ១៩ នេះ លោកបានចែករំលែកគំនិតដ៏ល្អមួយទៅកាន់ប្រជាពលរដ្ឋទូទៅ ពីគំនិតល្អៗត្រូវចេះក្រោយចប់វិបត្តិវីរុសនេះ ។

ក្នុងនោះមានដូចជា៖

១-វិនិយោគទៅលើរឿងរ៉ាវតូចតាច អ្នកជំនួញវ័យក្មេងរូបនេះលើកឡើងថា កុំសន្សំលុយវិនិយោគតែរឿងធំដុំ រឿងតូចហានីយភ័យទាប ត្រូវចេះប្រមូលធនធានយកមកដាក់ក្បែរខ្លួន របស់ជាច្រើនមិនមែនជារបស់យើងទេ តែមានរបស់កាន់តែច្រើនដែលយើងអាចប្រើបាន ។

២. ត្រូវចេះរកប្រភពចំណូលទីពីរ ជាការពិតណាស់ប្រាក់ចំណូល គឺជាចំណែកដ៏សំខាន់បំផុត ដើម្បីទ្រទ្រង់សេដ្ឋកិច្ចខ្លួនឯង និងគ្រួសារ បើមានចំណូលតែមួយមុខប្រាកដជាមានហានិភ័យខ្ពស់ ។ ដូច្នេះហើយ បានជាលោក Bun Park​ ថា «ដើម្បីធានាបាននូវសុវត្ថិភាពហិរញ្ញវត្ថុ កូវីដប្រាប់យើងថា ការងារដែលយើងកំពុងធ្វើនេះមិនឋិតថេរទេ ដូច្នេះត្រូវចេះមានកង់សាគួរសម្រាប់ខ្លួនឯង» ។

៣-មានលុយបម្រុង មិនចាំបាច់តែក្រុមហ៊ុនទេ ថវិកាទុកសម្រាប់អាសន្នត្រូវមានជាប់ខ្លួន មិនអាចពឹងតែប្រាក់ខែមួយមុខទេ ត្រូវមានលុយសម្រាប់ពេលមានហានិភ័យ ។ អ្នកជំនួញរូបនេះប្រាប់ទៀតថា ក្រុមហ៊ុន ត្រូវមាន Cash Flow ខ្លួនឯងក៏ត្រូវមាន Cash Flow ដែរ បើមិនប្រយ័ត្នទេ មានបញ្ហាតែបន្តិច សូម្បីបាយក៏គ្មានញាំដែរ ។

៤-លោក Bun Park ថា Online ជាអនាគត មិនខ្វល់ថាអ្នកធ្វើអី រកស៊ីអីនោះទេ ត្រូវតែចេះធ្វើទីផ្សារ និងការលក់អនឡាញ ។ នៅថ្ងៃអនាគត មនុស្សទំនេរតិច ត្រូវចេះប្រើប្រាស់ពេលទំនេរដើម្បីរកលុយបន្ថែម ។ បើសិនជាមិនចេះរឿងទាំងអស់នេះទេ ១០ ឆ្នាំទៀតកុំត្អូញថា ហេតុអ្វីសង្គមនេះអយុត្តិធម៌ម្លេះ ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់