- 2020-12-07 06:39:47
- ព័ត៌មាន
ថៃ អនុញ្ញាតឲ្យពលរដ្ឋប្រារព្ធពិធីឆ្លងឆ្នាំ តែត្រូវធ្វើរឿងមួយដាច់ខាត
- 2020-12-07 06:39:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ អនុញ្ញាតឲ្យពលរដ្ឋប្រារព្ធពិធីឆ្លងឆ្នាំ តែត្រូវធ្វើរឿងមួយដាច់ខាត
ចន្លោះមិនឃើញ
លោកឧត្តមសេនីយ៍ Nattaphon Narkphanit ប្រធានមជ្ឈមណ្ឌល Centre for Covid-19 Situation Administration (CCSA) បានឲ្យដឹងថា ទោះបីជាមានករណីឆ្លងក្នុងស្រុកចំនួន ៣ ករណីក៏ដោយ ពិធីឆ្លងឆ្នាំថ្មី (New Year Countdown) អាចធ្វើឡើងបាន ដរាបណាពួកគេប្រព្រឹត្តទៅក្រោមស្តង់ដារសុវត្ថិភាពសុខភាព។
លោកបានបន្ថែមថា គណៈកម្មាធិការនឹងពិភាក្សាជាមួយក្រសួងការបរទេសនៅថ្ងៃច័ន្ទនេះ ដើម្បីបន្ធូរបន្ថយការរឹតត្បិតលើជនបរទេសដែលចូលក្នុងប្រទេស រួមទាំងការរៀបចំទិដ្ឋាការសម្រាប់ការធ្វើដំណើររបស់ពួកគេ ទោះបីជាសុវត្ថិភាពសុខភាពសាធារណៈ នៅតែជាក្តីបារម្ភចម្បងក៏ដោយ។
លោកឧត្តមសេនីយ៍ Nattaphon ដែលជាអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិផងដែរនោះ បានមានប្រសាសន៍ថាសកម្មភាពសម្រាប់ចូលឆ្នាំថ្មី រួមទាំងការរាប់ថយក្រោយ (Countdown) អាចត្រូវបានធ្វើឡើងក្រោមវិធានការសុខភាពយ៉ាងតឹងរឹង ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Traisuree Taisaranakul បានថ្លែងថា លោកនាយករដ្ឋមន្រ្តីប្រាយុធ ចានអូចា បានណែនាំទីភ្នាក់ងាររដ្ឋនានា ឲ្យបង្កើនការប្រុងប្រយ័ត្នប្រឆាំងនឹងជំងឺ Covid-19 ជាពិសេសនៅខេត្តឈៀងម៉ៃ និងឈៀងរ៉ៃ បន្ទាប់ពីមានករណី Covid-19 ថ្មី ពាក់ព័ន្ធនឹងជនជាតិថៃដែលលួចចូលមកស្រុកវិញ ដោយឆ្លងកាត់ពីព្រំដែន Tachileik របស់មីយ៉ាន់ម៉ា៕