• 2020-12-12 10:43:40
  • ព័ត៌មាន

ស្ញប់ស្ញែងណាស់! កូនខ្មែរមួយរូប គូរមកុដអប្សរាជាច្រើនទម្រង់ ចម្លងចេញពីជញ្ជាំងប្រាសាទអង្គរ

  • 2020-12-12 10:43:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជាដែនដីវប្បធម៌ដ៏សម្បូរបែប បុព្វបុរសខ្មែរបានបន្សល់ទុកនូវកេរដំណែលជាច្រើនរាប់មិនអស់ ទាំងរូបិយ និងអរិយបិយ ។ ពិសេសប្រាង្គប្រាសាទបុរាណដ៏អស្ចារ្យបានលើកស្ទួយមុខមាត់ប្រទេសកម្ពុជាឱ្យល្បីរន្ទឺពាសពេញសាកលលោក ។ តួយ៉ាងប្រាសាទអង្គរវត្តបានបន្សល់ទុកនូវតឹកតាំងប្រវត្តិសាស្ត្រជាច្រើនឱ្យកូនខ្មែរបានស្គាល់ពីប្រវត្តិសាស្ត្រនាសម័យអង្គរ ជាក់ស្ដែងរបាំបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំត្រូវបានចារឆ្លាក់នូវជាប់ប្រាសាទបុរាណឱ្យកូនខ្មែរបានផ្សព្វផ្សាយមកទល់សព្វថ្ងៃ តាមរយៈសិល្បៈនាដការីខ្មែរដូចជា របាំអប្សរា ជាដើម ។

គួរឱ្យស្ញប់ស្ញែងថ្មីៗនេះកូនខ្មែរមួយរូបដែលមានទំព័រហ្វេសប៊ុកឈ្មោះ Raksmey ArtDraw បានប្រើក្ដីស្រម៉ៃរបស់ខ្លួន គូរចម្លងមកុដអប្សរាចេញពីជញ្ជាំងប្រាសាទអង្គរវត្ត ក្លាយជាមកុដច្រើនសណ្ឋាន ច្រើនទម្រង់យ៉ាងស្អាតអស្ចារ្យ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមានការកោតសរសើរជាខ្លាំង ចំពោះទឹកដៃ និងគំនិតច្នៃប្រឌិត ។ នេះក៏ចាត់ទុកជាការចូលរួមចំណែកថែរក្សា និងអភិរក្សនូវសម្បត្តិវប្បធម៌ខ្មែរដ៏ល្អផូផង់ ជាពិសេសផ្សព្វផ្សាយឱ្យពិភពលោកបានស្គាល់នូវអត្តសញ្ញាណជាតិខ្មែរយើង ៕

ចង់ដឹងអស្ចារ្យយ៉ាងណានោះសូមទស្សនាទិដ្ឋភាពដូចខាងក្រោមនេះ៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់