• 2020-12-15 02:14:20
  • ព័ត៌មាន

កម្ពុជា នឹងចុះត្រជាក់ ហើយលាយឡំភ្លៀង​ នៅពាក់កណ្តាលខែធ្នូនេះ

  • 2020-12-15 02:14:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃនេះ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីអាកាសធាតុ ចាប់ពីថ្ងៃទី ១៦ - ២២ ខែធ្នូ ឆ្នាំ២០២០ ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោម ជាមួយនិងខ្យល់មូសុងឦសានបង្កើន ល្បឿនបក់មកលើប្រទេសកម្ពុជា ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖

  • សម្រាប់ថ្ងៃទី ២១-២២ ខែធ្នូ សីតុណ្ហភាព អប្បបរមា មានពី ១៨-២១ °C និងអតិបរមា មានពី ២៥-២៨ °C។ ទន្ទឹមនោះនៅបណ្តារាជធានី ខេត្តមួយចំនួននៅប៉ែកខាងក្រោម នៅមានភ្លៀងក្នុង កម្រិតខ្សោយទៅមធ្យមនៅថ្ងៃ១៥ និង១៦ ។

២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

  • សម្រាប់ថ្ងៃទី ២០-២២ ខែធ្នូ សីតុណ្ហភាព អប្បបរមា មាន ពី ១៧-២០ °C និងអតិបរមា មានពី

៣-តំបន់មាត់សមុទ្រ ៖

  • សម្រាប់ថ្ងៃទី ២១-២២ ខែធ្នូ សីតុណ្ហភាព អប្បបរមា មានពី ២០-២២ °C និងអតិបរមា មានពី ២៦-២៩ °c ។ នៅមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យមនៅថ្ងៃ១៥ និង១៦ ។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ ៖

ប្រភព៖ ក្រសួងធនធានទឹកនិងឧតុនិយម

មតិយោបល់