• 2020-12-16 08:14:01
  • ការអប់រំ

៧ចំណុចគួរដឹង មុនសម្រេច​ចិត្ត​ជ្រើសរើស​មុខវិជ្ជាសិក្សានៅសាកលវិទ្យាល័យ

  • 2020-12-16 08:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើយុវជនត្រូវយល់ដឹងពីអ្វីខ្លះមុននឹងសម្រេចចិត្តជ្រើសរើសយកជំនាញអ្វីមួយ? ការជ្រើសរើសជំនាញសម្រាប់ការសិក្សាថ្នាក់មហាវិទ្យាល័យ ត្រូវធ្វើការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ និងម៉ត់ចត់ ព្រោះការសម្រេចចិត្តមួយនេះ នឹងដៅវិថីជីវិតរបស់អ្នក។

រូបតំណាង

បច្ចុប្បន្ន ការសម្រេចចិត្តរបស់យុវជន ពឹងផ្អែកទៅលើកត្តាធំៗចំនួន ៣ គឺ កត្តាជំរុញពីក្រុមគ្រួសារ កត្តាអូសទាញពីមិត្តភក្តិ និងកត្តាផ្សព្វផ្សាយទាក់ទាញពីសាកលវិទ្យាល័យនានា។ កត្តាទំាង៣នេះ អាចធ្វើឲ្យអ្នកមានភាពច្របូកច្របល់ក្នុងការសម្រេចចិត្ត។

ដើម្បីចូលរួមជាប្រយោជន៍សម្រាប់ការសម្រេចចិត្តត្រឹមត្រូវមួយនេះ Sabay បានដកស្រង់ និងចែករម្លែកកត្តាធំៗចំនួន ៧ ខាងក្រោមនេះ សម្រាប់ពិចារណាមុនសម្រេចចិត្តជ្រើសរើសរៀនជំនាញមួយ៖

១. ពិចារ​ណាលើ​ចំណុច​ខ្លាំង និង​ខ្សោយ​របស់​ខ្លួន

នៅ​លើ​គេហ​ទំព័រ​មហាវិទ្យា​ល័យC​ollege of Charleston ​បាន​សរសេរ​ថាមុន​នឹង​ជ្រើស​រើស​មុខ​វិជ្ជា​ណា​មួយ​កូន​សិស្ស​ត្រូវ​ពិភាក្សា​ជាមួយ​អ្នក​ធ្លាប់​មាន​បទពិ​សោធន៍​ឆ្លង​កាត់​ការសិក្សា​នៅ​មហាវិទ្យាល័យ ឬ​ពិភាក្សា​ជាមួយ​អ្នក​ប្រឹក្សា​យោបល់​របស់​សាលកល​វិទ្យា​ល័យ​ណាមួយ​ដែល​អ្នក​សិក្សា​ពេញ​ចិត្ត ដើម្បី​ឲ្យ​ដឹង​ថា​ភាព​ខ្លាំង​របស់​អ្នក​សិក្សា ស៊ីជាមួយ​នឹង​មុខវិជ្ជា​ណាមួយ។ ជា​ពិសេស​ប្រ​ភពដដែលថា​ដើម្បី​ឲ្យ​ដឹង​ថា​មុខវីជ្ជា​ដែល​នឹង​ត្រូវ​សិក្សា​គឺ ចំគោល​ដៅ​ដែល​អ្នក​សិក្សា​ចង់​បាន។​

២. ពិចារ​ណាលើមុខវិជ្ជា​ដែល​ខ្លួន​ពូកែ​

ប្រ​ភព​ខាង​លើ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​សិក្សា​ពិចារណា​ទៅ​លើ​មុខវិជ្ជា​ដែល​ខ្លួន​រៀន​ពូកែ ធ្វើបាន​ល្អ។ ទោះយ៉ាងណា​អ្នកខ្លះ​ពិត​ជា​ពូកែ​ល់​មុខវិជ្ជាណាមួយ​មែន តែ​មិន​សូច​ចាប់អារម្មណ៍​ចង់​បន្ត​រៀន​មុខវិជ្ជាដដែលនេះ​ទៀតទេ ដែល​ចំណុចនេះ​អ្នក​សិក្សា​ក៏​ត្រូវ​ពិចារណាផងដែរ។

ប្រ​ភព​ខាង​លើ​សង្កត់​ធ្ងន់​ថា​កុំ​ចូលចិត្ត​មុខវិជ្ជា​ណា​មួយ​ដោយគ្រាន់​តែ​បានឭ ឬឃើញ​អ្នកដទៃ​សិក្សា តែថា​ត្រូវ​សិក្សា​ឬសួរនាំឲ្យបាន​លម្អិត​ជាមុន​ផងដែរ។

៣. សួរនាំ​អ្នក​ធ្លាប់​រៀន​លើមុខវិជ្ជាដែល​ខ្លួនស្រឡាញ់

អ្នកសិក្សា​អាច​ព្យាយាម​សាកសួរ​អ្នក​រៀន​មុនៗ​លើ​មុខវិជ្ជា​ដែល​ខ្លួនពេគ​ចិត្ត ថា​តើ​មុខវិជ្ជានេះ​មាន​ឱកាស​ការងារ​យ៉ាងដូចម្តេច ឬ​ពេល​រៀន​មាន​បញ្ហា​អ្វី​ដែលអាច​នឹង​ប្រ​ឈម​ជា​ដើម។ នេះ​បើ​តាម​សំណេរ​នៅលើ​គេហទំព័រ​មហាវិទ្យាល័យCollege of Charleston ដដែល។

៤.​ ជ្រើស​រើស​សាកលវិទ្យាល័យ​ដែល​ខ្លួន​គិតថាល្អ​

នៅលើ​គេហទំព័រ​ College Choice ណែនាំថា​អ្នក​សិក្សា​គួរ​ស្វែងយល់ពី​សាកល​វិទ្យាល័យ​ដែល​ខ្លួនពេញចិត្ត និង​ត្រឹម​ត្រូវ​តាម​គោលបំណងនៃ​ការសិក្សា​របស់​ខ្លួន។ ត្រូវ​ស្វែង​យល់​ទៀត​ថា​តើ​​កម្មវិធី​សិក្សា​របស់​សាកល​វិទ្យាល័យ​នោះ​មាន​ឈ្មោះល្បី​ឬមាន​ការទទួលស្គាល់​បែបណាមុន​នឹង​សម្រេចិត្ត​ជ្រើស​រើស​មុខវិជ្ជា​ណាមួយ​សិក្សា​នៅ​សាកលវិទ្យាល័យ​នោះ​។

៥. ងារការ និង​ប្រាក់ខែ​ដែល​រំពឹងទុក

ចំណុចនេះ​ក៏ជារឿង​សំខាន់​មួយ​ដែរ​សម្រាប់អ្នក​សិក្សា បើអ្នក​សិក្សា​មុខវិជ្ជា​ជំនាញ​ដូចជា​វេជ្ជបណ្ឌិត ឬមេធាវី ជាដើម ប្រាដក​ណាស់​ថា​អ្នក​នឹង​មាន​​ចំណូល​​ខុសគ្នា​នឹង​អ្នក​សិក្សា​លើ​មុខវិជ្ជា​ភាសារបទេស សង្គមវិទ្យា ប្រ​វត្តិវិទ្យា ជាដើម។

៦. ត្រូវដឹងពីឱកាសរីកចម្រើនក្នុងទីផ្សារការងារ

មុននឹងចំណាយរយៈពេល ៤ ឬ ១០ឆ្នាំ ដើម្បីទទួលបានសញ្ញាបត្រមួយនេះ អ្នកត្រូវដឹងថាឱកាសរីកចម្រើននៃការងារ ឬ វិស័យដែលពាក់ព័ន្ធនឹងជំនាញដែលអ្នកនឹងជ្រើសរើសមានខ្ពស់កម្រិតណា។ ព័ត៌មានទំាងនេះ អ្នកអាចដឹងបានតាមរយៈការសិក្សាស្រាវជ្រាវពីក្រសួងពាក់ព័ន្ធផ្សេងៗ ឬ មើលពីតម្រូវការក្នុងសេចក្តីប្រកាសឱកាសការងាររបស់បណ្តាភ្នាក់ងារជ្រើសរើសបុគ្គលិកនានាជាដើម។

៧. ត្រូវដឹងពីលទ្ធភាពគ្រួសារ

មុនជ្រើសរើសជំនាញ អ្នកក៏ត្រូវដឹងពីធនធានរបស់គ្រួសារផងដែរ។ ប្រសិនបើជីវភាពគ្រួសារអ្នកខ្សត់ខ្សោយ អ្នកគួរតែជ្រើសរើសរៀនជំនាញណាដែលមានរយៈពេលខ្លីសមរម្យ និងមិនចំណាយថវិការច្រើនពេកទៅលើសម្ភារៈសិក្សាដែរ ព្រោះវាអាចធ្វើឲ្យគ្រួសារអ្នក និងអ្នកមានសម្ពាធរហូតដល់អាចនឹងបោះបង់ការសិក្សាបាន។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់