• 2020-12-19 09:35:43
  • ព័ត៌មាន

រូបភាពថ្មីៗ ពីផ្លូវល្បឿនលឿនជិះត្រឹម ២ ម៉ោងពីភ្នំពេញ ទៅកំពង់សោម មានគុណភាពមិនធម្មតាទេ

  • 2020-12-19 09:35:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជាពីភ្នំពេញទៅព្រះសីហនុ ប្រវែង ១៩០ គីឡូម៉ែត្រ កំពុងសម្រុកសាងសង់យ៉ាងមមាញឹក មកដល់ពេលនេះរួចរាល់ប្រមាណ ៣០% ហើយ គ្រោងនឹងបើកដំណើរការជាផ្លូវការនៅខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ ។

ផ្លូវល្បឿនលឿនមួយខ្សែនេះជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយដែលចំណាយថវិកាសាងសង់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក ។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ។ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការធ្លាប់បានប្រាប់ថា ការធ្វើដំណើរតាមផ្លូវនេះចំណាយពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះពីភ្នំពេញទៅព្រះសីហនុ ។

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យសកម្មភាពសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលកំពុងចាក់ស្រទាប់គ្រឹះផ្លូវប្រើប្រាស់ប្រភេទ Cement Stabilize Base ។ ការសាងសង់ផ្លូវមួយខ្សែនេះ គឺត្រូវតែប្រកបដោយគុណភាពតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវបំផុត ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់