• 2020-12-20 03:55:53
  • ព័ត៌មាន

ខេត្តមួយនៅថៃ ចម្ងាយ ៣០០ គីឡូម៉ែត្រពីកម្ពុជា ផ្ទុះឆ្លងកូវីដ ១៩ ត្រឹម១យប់រកឃើញជិត ៦០០ នាក់

  • 2020-12-20 03:55:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តសាមុតសាខន នៃប្រទេសថៃ ត្រូវបានគេដាក់បម្រាមគោចរចាប់ពីម៉ោង ១០ យប់ដល់ម៉ោង ៥ ព្រឹករហូតដល់ថ្ងៃទី ៣ ខែមករា ២០២១ បន្ទាប់ពីមានការកើនឡើងជាង ៥៤០ ករណីនៃ Covid-19 កាលពីថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ២០២០នេះ ។

អ្នកឆ្លងវីរុសកូវីដ ១៩ ទាំងអស់នេះ ពួកគេភាគច្រើនជាពលករចំណាកស្រុកមកពីប្រទេសភូមា ។ ខេត្តសមុទ្រសាខនជាប់ព្រំដែនជាមួយប្រទេសភូមា និងមានចម្ងាយពីប្រទេសកម្ពុជាប្រមាណ៣០០ គីឡូម៉ែត ។ នេះបើតាមការចុះផ្សាយរបស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា ។

អាជ្ញាធរខេត្តខាងលើបានប្រកាសអាសន្នភ្លាមៗ និងបិទការចេញចូលភ្លាមៗ ព្រមទាំងបិទនូវទីតាំងសំខាន់ៗដូចជារោងកុន សាលារៀន ពហុកីឡដ្ឋាន និងទីតាំងផ្សេងៗទៀត ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់