• 2020-12-22 03:30:00
  • សុខភាព

សញ្ញា ១០ យ៉ាង បង្ហាញថារាងកាយរបស់អ្នកកំពុងគ្មានភាពប្រក្រតី

  • 2020-12-22 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អារម្មណ៍​​ចេះ​តែ​ចង់​ទំពា​ទឹកកក ឬ​ចង់​​ញ៉ាំ​របស់​ប្រៃ​ឥត​ឈប់ឈរ ជា​សញ្ញា​​មិន​ល្អ​ចំពោះ​សុខភាព ឬ​អាច​បណ្តាល​មក​ពី​អ្នក​ខ្វះ​ជាតិ​រ៉ែ​និង​វីតាមីន​ផ្សេងៗ​។ ហេតុនេះ​ហើយ​ទើប​បាន​ជា​អ្នក ត្រូវ​យក​ចិត្ត​ទុក​ដាក់ នូវ​សញ្ញា​​ចម្លែកៗ​មួយ​ចំនួន​ដែល​បាន​​កើត​ឡើង​នៅ​លើ​​រូប​រាង​កាយ​របស់​អ្នក។

១. មាន​អារម្មណ៍​ថា​ដូច​ជា​មាន​សត្វ​វៀរ​រញីវ​​នៅ​លើ​បាត​ជើង

បើ​អ្នក​មាន​អារម្មណ៍​ថា​ហាក់​បី​ដូច​ជា​មាន​សត្វ​វៀរ​រញីវ​​នៅ​លើ​បាត​ជើង ឬ​​នៅ​មិន​ស្ងៀម​ចេះ​តែ​ចង់​ត្រដុស​ចុះឡើង វា​អាច​បណ្តាល​មក​ពី​រោគ​សញ្ញា​មិន​ស្រួល​នៅ​ផ្នែក​ជើង (RLS )។ អាការៈ​បែប​នេះ នឹង​កើត​ឡើង​ក្នុង​រយៈពេល​យូរ និង​ធ្វើ​ឲ្យ​អ្នក​​នៅ​មិន​ស្រណុក​ក្នុង​ខ្លួន ជាពិសេស​ពេល​ដែល​អ្នក​ចង់​សម្រាក​នៅ​ពេល​យប់​។

២. ស្បែក​ប្រែ​ជា​ក្រាស់​ខុស​ធម្មតា

​កុំ​មើល​រំលង​ឲ្យ​សោះ​នូវ​បញ្ហា​នានា​ដែល​កើត​មាន​ឡើង​ចំពោះ​ស្បែក។ នៅ​ពេល​ដែល​ស្បែក​របស់​អ្នក​ប្រែ​ជា​រឹង​ក្រាស់​និង​រមាស់​ជា​ដើម អាច​ជា​សញ្ញា​​បង្ហាញ​ថា​ផ្នែក​ខាង​ក្នុង​នៃ​រាង​កាយ កំពុង​ជួប​បញ្ហា​ដូច​ជា ភាព​មិន​ប្រក្រតី​នៃ​អ័រម៉ូន​ ជំងឺ​ស្បែក​ឬ​អាឡែកហ្សី។ ក្នុង​ករណី​នេះ​ដែរ អ្នក​អាច​ទៅ​ធ្វើ​តេស្ត​ឈាម ដើម្បី​ដឹង​ឲ្យ​កាន់​តែ​ច្បាស់ និង​ការពារ​មិន​ឲ្យ​វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ។

​៣. បម្រែបម្រួល​នៃ​ការ​សរសេរ​អក្សរ មិន​សូវ​ធុំក្លិន និង​ឧស្សាហ៍​យល់សប្ដ​មិន​ល្អ

​វា​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ ផាកឃីនសុន ( Parkinson's) ដែល​បង្ក​ឲ្យ​មាន​អាការៈ​ដូច​ជា ញាប់ញ័រ មាន​ចលនា​យឺត​ជាង​មុន ពិបាក​គេង​និង​សុបិន​អាក្រក់ ហើយ​ម្យ៉ាង​ទៀត​ការ​និយាយ​ស្តី​​ និង​ការ​សរសេរ​ក៏​មាន​ការ​ប្រែប្រួល​គួរ​ឲ្យ​កត់​សម្គាល់​។

៤. ឆាប់​ខឹង​និង​ពិបាក​គ្រប់​គ្រង​អារម្មណ៍

ភាព​ឆេវឆាវ​អាច​មាន​មក​ពី​កំណើត​។ ជាក់​ស្ដែង​វា​ក៏​អាច​បណ្ដាល​មក​ពី​រោគសញ្ញា​​នៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ផង​ដែរ។

៥. ងងុយគេង​មិន​ឈប់

អាការៈ​ប្រភេទ​នេះ​ជា​​រោគ​សញ្ញា​ទាក់​ទង​នឹង​ជំងឺ​ប្រព័ន្ធ​ការពារ​ភាព​ស៊ាំ​នៃ​​រាង​កាយ ដែល​បណ្តាល​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ហត់​នឿយ​អស់​កម្លាំង ងងុយ​គេង​គ្រប់​ទី​កន្លែង។

៦. ផ្លាស់​ប្តូរ​ពណ៌​ភ្នែក

ប្រសិន​បើ​អ្នក​​មាន​រង្វង់​ពណ៌​ស​ឬ​ពណ៌​ប្រផេះ​នៅ​ជុំវិញ​​គ្រាប់​ភ្នែក អាច​ជា​សញ្ញា​បង្ហាញ​ពី​ជាតិ​ខ្លាញ់​ខ្ពស់ សម្រាប់​អ្នក​ដែល​មាន​អាយុ ​ក្រោម​៤៥​ឆ្នាំ។ វា​មិន​​បង្ក​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ​នោះ​​​ទេ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​អ្នក​​មើល​មិន​សូវ​ច្បាស់​ជា​ដើម​។

៧. ឃ្លាន​តែ​របស់​ប្រៃ

បើ​អ្នក​ឧស្សាហ៍​ឃ្លាន​របស់​ប្រៃ​មិន​ឈប់ អាច​បណ្តាល​មក​​ពី​ខ្វះ​ជាតិ​ដែក ភាពស្លេកស្លាំង ខ្វះ​ជាតិ​ទឹក ឬ​រោគសញ្ញាមុនពេលមករដូវ។

៨. ឆាប់​ភ្លេចភ្លាំង អស់កម្លាំង​និង​មាន​ចំណង់​ផ្លូវ​ភេទ​ទាប

​តាម​ការ​អះអាង​របស់​​វេជ្ជបណ្ឌិត​ជំនាញ បាន​បញ្ជាក់​ថា នេះ​​​បង្ក​មក​ពី​បញ្ហា​អរម៉ូនទីរ៉ូអ៊ីត ដែល​ពេល​ខ្លះ​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​និងមានអារម្មណ៍ត្រជាក់​ក្នុង​ខ្លួន។

៩. តែង​តែ​ស្រេក​ទឹក

វា​មិន​មែន​ជា​សញ្ញា​ប្រក្រតី​ទេ ប្រសិន​បើ​អ្នក​ស្រែក​ទឹក​មិន​ឈប់​នោះ​។ អាច​មក​ពីអ្នក​ញ៉ាំ​​ចំណី​អាហារ​ដែល​​ហឹរ​ឬ​ប្រៃ​ពេក។ ​​វា​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ឬ​អ្នក​មាន​ផ្ទៃ​ពោះ​​ផង​ដែរ។

១០. ចង់​ទំពា​ទឹកកក

កង្វះជាតិដែកឬជំងឺស្លេកសាំង ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក ចេះ​តែ​នឹក​ឃើញ​ឃ្លាន​របស់​ចម្លែកៗ។ វិធី​ដ៏​ល្អ​មាន​តែ​ការពិនិត្យ​ឈាម ឬ​បន្ថែម​​ជីវជាតិ​បំប៉ន​ឲ្យ​​បានគ្រប់​គ្រាប់​សម្រាប់​​រាង​កាយ៕

ចុចអានបន្ត៖

មូលហេតុទាំង ៥ នេះហើយដែលធ្វើឲ្យស្បែកអ្នកនូវតែស្ងួតខ្លាំង

ប្រភព៖ Brightside ប្រែសម្រួល៖ ដេត ឈុនអ៉ី

មតិយោបល់