• 2020-12-26 07:05:39
  • ព័ត៌មាន

ព្រះពុទ្ធអង្គធំអដ្ឋរស្ស ដែលរឿងព្រេងថាចិន សង់បិទរូងសត្វមករដ៏អាថ៌កំបាំងត្រូវសង់ឡើងវិញ

  • 2020-12-26 07:05:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំ​ឧដុង្គ​ជា​អតីត​រាជធានី​បុរាណ​នា​សតវត្ស​ទី​១៧ ពី​ឆ្នាំ ១៦១៨ ដល់​ឆ្នាំ ១៨៦៦ ហើយ​ត្រូវ​បាន​បោះបង់​ចោល​ក្នុង​រជ្ជកាល​ដោយ ព្រះបាទ​នរោត្តម នៅឆ្នាំ១៩៦៦ ដោយ​ផ្លាស់​រាជធានី​ទៅ​កាន់​រាជធានី​ភ្នំពេញ​រហូត​ដល់​សព្វថ្ងៃ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឧដុង្គ​មាន​ចម្ងាយ​ប្រមាណ ៤០គីឡូម៉ែត្រ​ភាគ​ពាយព្យ​នៃ​ក្រុង​ភ្នំពេញ ស្ថិត​នៅ​ក្នុង​ឃុំ​ផ្សារ​ដែក និង​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ ភ្នំ​នេះ​មាន​ឈ្មោះ​បី​គឺ ភ្នំ​ឧដុង្គ ភ្នំ​ព្រះ​រាជ​ទ្រព្យ និង​ភ្នំ​អដ្ឋរស្ស។ ភ្នំ​នេះ​ជា​ទី​កន្លែង​សម្រាប់​បញ្ចុះ​សព​នៃ​ព្រះរាជវង្សានុវង្ស និង​ជា​កន្លែង​​ព្រះរាជា​ទ្រង់​ព្រះ​រាជានុញ្ញាត​ឱ្យ​សាង​សង់​វត្ត និង​ព្រះវិហារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​ចេតិយ​ និង​សំណង់​ប្រវត្តិសាស្ត្រ​នានា​ នៅ​លើ​ភ្នំ​មាន​ព្រះវិហារ​មួយ​ មាន​ព្រះពុទ្ធ​រូប​ដ៏​ធំ​កម្ពស់​១៨​ហត្ថ​ ដែល​មាន​ប្រវត្តិ​ពាក់ព័ន្ធ​នឹង​ ប្រទេស​ចិន​ និង​រឿងព្រេង​ដ៏​អាថ៌កំបាំង​។​ គេ​និទាន​ថា​ អំឡុង​សតវត្ស​ទី​១៣ ស្ដេច​​​ចិន​បាន​ចាត់​ឱ្យ​បេសកជន​មក​នគរ​ខ្មែរ​ និង​សង្កេត​ឃើញ​ថា​ ខ្មែរ​ធ្លាប់​ជា​ប្រទេស​ថ្កុំថ្កើង​រុងរឿង​មាន​ឫទ្ធានុភាព តែ​​បាន​ចុះ​អាប់​ឱន​ជាង​មុន​។​ យ៉ាង​ណា​មិនយូរប៉ុន្មាន​នគរ​នេះ​មុខជា ប្រសព្វ​នឹង​សេចក្ដី​ថ្កុំថ្កើង រុង​រឿង​ឡើងវិញ​លើស​ដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ក្បួន​ចិន​សែ​​​មើល​ឃើញ​ទម្រង់​ភ្នំ ដូច​សត្វ​មករ ដែល​មាន​តួ​ខ្លួន​នៅ​ត្រង់​ចេតិយ​ស្ថាន​ត្រៃត្រិង្ស​ក្បាល និង​ពុកមាត់​នៅ​ត្រង់​ចេតិយ​ទន្ទឹម រីឯ​កន្ទុយ​នៅ​ត្រង់​ព្រះពុទ្ធ​បដិមា​ចូល​និព្វាន​។ នៅ​​កំពូល​ភ្នំ​មាន​រូង​មួយ​ធំ​ជ្រៅ​​ចុះ​ទៅ​ក្រោម​ដែល ពួក​ចិន​យល់​ឃើញ​ថា​មិន​យូរ​ប៉ុន្មាន​សត្វ​មករ នឹង​កម្រើក​ចេញ​តាម​រូង​នេះ ហើយ​ពេល​សត្វ​មករ​ផុស​ឡើង​ ខ្មែរ នឹង​មាន​អំណាច​ខ្លាំងក្លា​និង​ថ្កុំថ្កើង​រុងរឿង​អស្ចារ្យ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ព្យាករណ៍​របស់​ពួក​ចិនសែ​ ធ្វើ​ឲ្យ​នាម៉ឺន និង​ស្ដេច​ចិន​មិន​សប្បាយ​ចិត្ត​ក៏​រក​មធ្យោបាយ​សន្ធប់​រូប​បិទ ឱ្យ​ជិត​ដើម្បី​កុំ​ឱ្យ​សត្វ​មករ​ផុស​ឡើង​បាន​។ ពួក​ចិន​គិត​ថា​មាន​តែ​សង់​វិហារ​តម្កល់​ព្រះពុទ្ធ​បដិមា​ឱ្យ​ធំ​នៅ​ទីនោះ​ព្រោះ​ប្រជាជន​ខ្មែរ ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​នឹង​មិន​គាស់​រំលីង​ព្រះពុទ្ធ​បដិមា​នោះ​ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះ​ទើប​ស្ដេច​ចិន ចេញ​បញ្ជា​ឱ្យ​គេ​សាង​សង់​ព្រះវិហារ ដោយ​សាង​ព្រះពុទ្ធ​បដិមា​ កម្ពស់​១៨ហត្ថ ​ដោយ​បែរ​មុខ​ទៅ​ទិស​ខាងជើង តម្រង់​ទៅ​ស្រុក​ចិន។ ដោយ​សារ​អាយុកាល, កត្តា​ធម្មជាតិ​ និង​សង្គ្រាម​ ព្រះវិហារ​អដ្ឋរស្ស​ បាន​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​បច្ចុប្បន្ន​ក្រសួង​ បាន​ចាប់​ផ្ដើម​ ជួសជុល​ ព្រះវិហារ​អដ្ឋរស្ស​ និង​ព្រះពុទ្ធ​បដិមា​អង្គ​ធំ​ ឡើង​វិញ​ដើម្បី​ទុក​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ​ តទៅ​ជំនាន់​ក្រោយ​ទៀត​ ហើយ​ប្រវត្តិ​នៃ​រឿង​ព្រេង​ខាង​លើ​នេះ​គ្រាន់​ជា​ការ​តំណាល​តៗ​គ្នា​ប៉ុណ្ណោះ​ ជាក់ស្ដែង​ បើ​តួ​ភ្នំ​ព្រះរាជទ្រព្យ​ទាំង​មូល មាន​រាង​ជា​សត្វ​មករ​ទៅ​ហើយ​ចាំ​បាច់​មាន​មករ ឯណា​ផុស​ចេញ​ពី​រូង​ទៀត។ មករ​ផុស​រួច​ហើយ តាម​រយៈ​តួ​ភ្នំ​ព្រះរាជទ្រព្យ​នេះ​ បាន​សេចក្ដី​ថា​ភ្នំ​នេះ​ ជា​សិរីមង្គល​របស់​​​កម្ពុជា​ជា​អមត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ សៀនហួរ

មតិយោបល់