• 2020-12-28 02:45:29
  • ព័ត៌មាន

អត្ថន័យចម្លាក់ អាទិទេពសម័យអង្គរនៅទឹកធ្លាក់មួយកន្លែង ដែលគេទើបប្រទះឃើញ

  • 2020-12-28 02:45:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមណីយដ្ឋាន​ធម្មជាតិ​ បែប​ប្រវត្តិសាស្ត្រ​មួយ​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ​កំពុង​ ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​លេង​បណ្ដាញ​សង្គម​កម្ពុជា​ ក្រោយ​រូប​រាង​ជាច្រើន​សន្លឹក​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​យ៉ាង​ភ្លូកទឹកភ្លូកដី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រមណីយដ្ឋាន​នេះ​មាន​ឈ្មោះ​ថា​ប្រាសាទ​បន្ទាយ​ទ័ព ស្ថិត​នៅ​ក្នុង​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះសីហនុ មាន​ទេសភាព​ស្អាត រួមផ្សំ​ជា​មួយ​ខ្យល់អាកាស ទឹកធ្លាក់​ធម្មជាតិ អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ​មាន​រូប​ចម្លាក់​ដែល​ទំនង​ជា​ការ​ដាប់​ថ្មី​ បង្ហាញ​ពី​អាទិទេព​ និង​រឿង​ទេវកថា​ក្នុង​ព្រហ្មញ្ញសាសនា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចម្លាក់​នៅ​ទីនោះ​មាន​​ដូចជា​ សិវលិង្គ​, គោនិន្ទ​ជា​យាន​ជំនិះ​របស់​ព្រះ​សិវៈ​ ឬ​ព្រះ​ឥសូរ​។ ចម្លាក់​អណ្ដើក​ឈ្មោះ​កូម៌​ក្នុង​ទេវកថា​កូរ​សមុទ្រ​ទឹកដោះ​ ជា​អវតារ​​ដែល​​ព្រះវិស្ណុ​ទ្រង់​បាន​បែង​ភាគ​ឲ្យ​មុជ​ចុះ​ទៅ​ទ្រ​ភ្នំ​មន្ទរៈ គ្រា​ដែល​ភ្នំ​មន្ទរៈ ត្រូវ​ផ្អៀង​ពេល​ដំណើរ​ការ​កូរ​ទឹក​​សមុទ្រ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះ​គេ​ក៏​ឃើញ​មាន​ដែរ​ចម្លាក់​ព្រះ​វិស្ណុ​ផ្ទំ​ ឬវិស្ណុអនន្តសាយិន (Visnu Anantasāyin) គេ​ប្រទះ​ឃើញ​ជា​ច្រើននៅក្នុង​ចម្លាក់​ខ្មែរ​ចាប់​តាំង​ពី​មុន​សម័យ​អង្គរ រហូត​ដល់​សម័យ​អង្គរ។ គេ​និទាន​ថា​មាន​គ្រោះ​មហន្តរាយ​បាន​ចាប់ផ្តើម​ដោយសារ​រាំងស្ងួត​ដ៏​វែង​មួយ ​ភ្លៀង​ក៏​​ឈប់​ធ្លាក់​ ដែល​បណ្តាល​មក​ពី​ខ្វះ​ធម៌​នៅ​ក្នុង​លោក ហើយ​លោក​ទាំង​មូល​ចាប់​ផ្តើម​ឆេះ គ្រប់​សត្វ​ទាំងអស់​ត្រូវ​ស្លាប់​នឹង​ភ្លើង​ឆេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ពេលនោះ ព្រះ​វិស្ណុ​មាន​ភ្នែក​មួយ​ពាន់​ជើង​មួយ​ពាន់ បាន​សម្រេច​ចិត្ត​ផ្ទុំ​កណ្តាល​សមុទ្រ។ ព្រះ​វិស្ណុ​​ផ្ទំ​លើ​នាគអនន្ត-សេស​ដែល​មាន​ជីវិត​អមតៈ​ក្បាល​មួយ​ពាន់​។ ព្រះ​វិស្ណុ​​​​ភ្ញាក់​ពី​​ផ្ទំ​​ដោយ​មហិទ្ធិឫទ្ធិ​អាត្ម័ន​របស់​ព្រះអង្គ ទ្រង់​បាន​ឃើញ​ពិភពលោក ក្នុង​ខណៈ​នោះ​ព្រះអង្គ​បាន​ធ្វើ​បាដិហារ្យ​ដើម្បី​បង្កើត​ជីវិត​នានា ​ផ្កាឈូក​បាន​ផុស​ឡើង​ចេញ​ពី​ផ្ចិត​ដោយ​ក្នុង​ផ្កា​ឈូក​មាន​ព្រះ​ព្រហ្ម​មុខ​បួន​ ដែល​នឹង​មក​ត្រួត​ត្រា​នូវ​ការ​បង្កើត​លោក​ថ្មី​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​នោះ​គេ​ឃើញ​មាន​ចម្លាក់​សត្វ​ដំរី​ ចម្លាក់​លិង្គ​ និង​យោនី​ តំណាង​ឲ្យ​ការ​បង្កើត​លោក​ ចម្លាក់​ព្រះ​សិវៈ និង​មហេសី​ នាង​ឧមា​គង់​លើ​គោនិន្ទ​ជា​យាន​ជំនិះ​ ដែល​ចម្លាក់​ទាំង​អស់​ចម្លង​ចេញ​ពី​សិល្បៈ​សម័យ​អង្គរ​ នៅ​តាម​តំបន់​ផ្សេង​គ្នា​ដូចជា​នៅ​ក្បាល​ស្ពាន, ស្ទឹង​លិង្គ​១​ពាន់​ជា​ដើម​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ សៀនហួរ

មតិយោបល់