• 2020-12-29 08:27:18
  • ព័ត៌មាន

ទឹកធ្លាក់កណ្តាលព្រៃ បានទៅដល់ ដឹងប្លែកភ្នែកហ្មង

  • 2020-12-29 08:27:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ណាត់គ្នា ហើយនៅ? ចង់ភ្លក់រសជាតិថ្មី បែបភ្លៀងបែកភក់ ផ្លូវរអិល ជិះបាន៥០០ម ចុះរុញឡានម្តង អីចឹង។

អ្នកដែលចូលចិត្ត ដំណើរផ្សងព្រេង បែបសប្បាយៗ ចង់សើចតិច ចង់យំតិច អាចជ្រើសរើស តំបន់អេកូទេសចរណ៍មួយនេះបាន តែអ្នកនឹងមិនខកបំណងនោះទេ ពេលអ្នកបានទៅដល់ទីនោះ។ អ្នកអាចនឹងមានអារម្មណ៍ស្លុតបន្តិចបន្តួច ជាមួយនឹងផ្លូវទៅកាន់ទីនោះ ព្រោះមិនបាច់និយាយទេ បើជិះបានពាក់កណ្តាលផ្លូវហើយ ចង់បកក្រោយក៏ពិបាកដែរ ចឹងហើយគឺមានតែទៅមុខ ម្យ៉ាងគត់។

ជីផាត់ ជាតំបន់អេកូទេសចរណ៍ ដែលសំបូរទៅដោយទឹកធ្លាក់ត្រជាក់ចិត្ត ជាមួយសម្រស់ព្រៃធម្មជាតិខៀវស្រងាត់ សម្លេងសត្វយំ ឆ្លងឆ្លើយ គួរជាទីមនោរម្យ សម្រាប់អ្នកដែលចង់សម្រាកលំហែ ជាមួយធម្មជាតិពិតៗ។ ផ្ទះតូចៗ (បឹងហ្កាឡូ) ដែលសង់មិនខ្ពស់ពីដី ជាមួយការរៀបចំ យ៉ាងស្រស់ស្អាត នៅខាងក្នុង របៀបអ្នកជនជាតិ។ សម្រាប់អ្នកទេសចរ គឺអាចដើរជាក្រុម ឬជិះកង់ក៏បាន (តាមចំនូលចិត្ត) ដើម្បីទៅដល់ទឹកជ្រោះ ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានពីគ្នានោះទេ (អ្វីដែលអស្ចារ្យនោះ គឺយើងអាចដើរឆ្លងទឹកធ្លាក់ បានទៀតផង (Admin ឃើញគេដើរ តែអត់ហ៊ានសាកខ្លួនឯងទេ)។ នៅមានច្រើន ជាងនេះទៀត ជាពិសេសគឺពេលល្ងាចហ្នឹងហ្មង ងូតទឹកធ្លាក់ ត្រជាក់ៗ ហើយអង្គុយនិយាយពីមិត្តភក្តិដែលអត់បានមក។ អ្នកណាខ្លះ មានបទពិសោធន៍ល្អៗ បែបហ្នឹង?

សហគមន៍ អេកូទេសចរណ៍ ជីផាត់ ស្ថិតនៅកណ្តាល ព្រៃស្រោង នៃតំបន់ជួរភ្នំក្រវាញ ស្រុកថ្មបាំង ខេត្តកោះកុង។ គេអាចទៅដល់ តំបន់នោះ ដោយចេញពីចំណុចអណ្តូងទឹក ក្នុងស្រុកស្រែអំបិល តាមផ្លូវលំ កាត់ព្រៃចម្ងាយប្រហែល ១៧គ.ម ឬជិះទូក តាមព្រែកចំងាយ ២៥គ.ម ទើបទៅដល់តំបន់នោះ ៕

អត្ថបទ៖​ Art

មតិយោបល់