• 2020-12-29 02:58:53
  • ព័ត៌មាន

អបអរសាទរ! រាជរដ្ឋាភិបាលកំណត់ថ្ងៃបើកបវេសនកាលឡើងវិញហើយ

  • 2020-12-29 02:58:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចលើចំណារបស់ក្រសួងអប់រំរួចហើយ ដោយកំណត់ថ្ងៃបើកបវេសនកាល នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។ ការបើកបវេសនកាលនេះ សបញ្ជាក់ថា ជាការបើកសាលារៀនឡើងវិញ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១។

រូបតំណាង

យ៉ាងណាមិញ សម្ដេចតេជោ ហ៊ុន សែន បានណែនាំអំពីការបើកសាលារៀនឡើងវិញ ត្រូវតែប្រកាន់ខ្ជាប់នូវ វិធានការផ្សេងៗ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ហើយសម្ដេចជឿជាក់លើ ការគ្រប់គ្រងរបស់ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ អាចធ្វើកិច្ចការងារទាំងនេះ។

ការបើកសាលារៀនឡើងវិញនេះដែរ គឺកើតមានបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានប្រកាសបញ្ចប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ។ ការបញ្ចប់នេះ ដោយសារតែកម្ពុជាមិនមានអ្នកឆ្លងថ្មី និងការស្វែងរកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា អស់ហើយ។

សូមចុចអាន៖ Sabay-news

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់