• 2021-01-02 04:53:31
  • ព័ត៌មាន

ដឹងច្បាស់ចំនួនស្វា​ និងទីតាំងដែលយកទៅធ្វើចត្តាឡីស័ក

  • 2021-01-02 04:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរាចេញកាលពីថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០២០កន្លងទៅបានបញ្ជាក់ថា​ « ប្រតិបត្តិការចាប់សត្វស្វាកាចកាលពីថ្ងៃទី២៩ ខែធ្នួ ឆ្នាំ២០២០​គឺបានចាប់តែសត្វស្វាកាចចំនួន ១៦ក្បាល រីឯសត្វស្វាស្លូតដទៃទៀតដែលរស់នៅជុំវិញប្រាសាទបាយ័នគឺពុំបានចាប់យកចេញនោះទេ។ សត្វស្វាកាចទាំង១៦ក្បាលដែលអ្នកជំនាញ​ និងមន្ត្រី បុគ្គលិក អាជ្ញាធរជាតិអប្សរាចាប់នោះត្រូវបានបញ្ចូនទៅធ្វើចត្តាឡីស័កនៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅមុនយកទៅព្រលែងក្នុងព្រៃធម្មជាតិវិញ»

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរានេះក៏បានបដិសេដពីរឿងដែលបណ្តាលទំនាក់ទំនងសង្គមមួយចំនួនលើកឡើងថា​ សត្វស្វាពីរក្បាលបានស្លាប់ ផងដែរ៕

មតិយោបល់