• 2021-01-03 01:34:51
  • ព័ត៌មាន

ក្រោយអ្នកទៅលេងឆ្លងឆ្នាំចោលសំរាមគរដូចភ្នំ ឯកឧត្ដម គួច ចំរើន អរគុណដល់អ្នកមីងម្នាក់នេះ

  • 2021-01-03 01:34:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចររាប់ម៉ឺននាក់ នាឱកាសថ្ងៃឆ្លងឆ្នាំសកលនេះ ដែលភាគច្រើន គឺជាទេសចរក្នុងស្រុក ។ ផ្ទះសំណាក់ សណ្ឋគារ រីសត ស្ទើរគ្រប់ទីកន្លែង មានភ្ញៀបកក់ពេញៗ ហើយពិសេសនោះនៅតាមបណ្ដាឆ្នេរសមុទ្រ មានមនុស្សកកកុញទៅលេងកម្សាន្តច្រើនត្រៀមត្រាគួរឱ្យកត់សម្គាល់ ។

ទន្ទឹមនឹងមានវត្តមានភ្ញៀវទេសចរទៅលេងកម្សាន្តយ៉ាងច្រើនហើយនោះ ក៏បានបន្សល់ទុកនូវសំរាមជាច្រើនប្រភេទ មានទាំងសំបកដបទឹកសុទ្ធ សំបកកំប៉ុង ប្រអប់បាយ ថង់ប្លាស្ទិកជាដើម ។ ដោយក្នុងនោះដែររដ្ឋបាលខេត្តក៏បានដឹកនាំធ្វើការសម្អាតសំរាមទាំងនោះវិញផងដែរ ។

ដោយឡែកនៅព្រឹកថ្ងៃទី ៣ មករា ២០២១ នេះឯកឧត្ដមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះរូបប៉ុន្មានសន្លឹកពីសកម្មភាពអ្នកមីងរើសអេតចាយម្នាក់ បានរែកសំបកដប សំបកកំប៉ុង មួយអម្រែកធំ ។ ឯកឧត្ដម គួច ចំរើន បានបង្ហោះសារមួយធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការចាប់អារម្មជាខ្លាំង ដោយលោកបានសរសេរថា៖ «កំប៉ុង​ មួយអម្រែកនេះ​ មីង​ អាចលក់បាន​ ប្រហែល​ ៤០​ ០០០៛​ អរគុណមីង​ ព្រោះបាន​ កាត់បន្ថយ​ សំរាម បានមួយអម្រែកដែរ​ ។ ជូនពរមីង​ បានជោគជ័យថែមទៀត​» ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់