• 2021-01-08 03:45:37
  • ព័ត៌មាន

គ្រួសារនារីអូតែស Christine Dacera មិនអស់ចិត្តនឹង​លទ្ធផល​នៃ​ការធ្វើកោសល្យវិច្ច័យ

  • 2021-01-08 03:45:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមគ្រួសារនារីអូតែស Christine Dacera មិនអស់ចិត្តអំពីការធ្វើកោសល្យវិច្ច័យលើកដំបូងរបស់មន្រ្តីឧក្រិដ្ឋកម្មទៅលើសាកសពរបស់ Dacera ដែលបង្ហាញត្រឹមតែលទ្ធផលមួយដែលថានាងស្លាប់ដោយសារមូលហេតុធម្មជាតិ នោះគឺការដាច់សសៃឈាមក្នុងខួរក្បាល ដោយមិនរាប់បញ្ចូលការរងរបួសមួយចំនួននៅលើរាងកាយរបស់នាង។

មេធាវីប្រចាំគ្រួសាររបស់ Dacera បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា យើងកំពុងជំទាស់នឹងការរកឃើញរបស់ SOCO ព្រោះពួកគេមិនបានបញ្ជាក់ពីស្នាមជាំនៅលើសាកសពរបស់ជនរងគ្រោះនោះទេ ហើយនេះជាមូលហេតុដែលយើងស្វែងរករបាយការណ៍ក្រោយមរណភាពពីច្បាប់វេជ្ជសាស្ត្រឯករាជ្យ។ លោក Brick Reyes មេធាវីរបស់គ្រួសាររបស់ Dacera បាននិយាយទៀតថាលទ្ធផលនៃការធ្វើកោសល្យវិច្ច័យចុងក្រោយនឹងចេញនៅថ្ងៃពុធ។ បើទោះបីជាយ៉ាងណា ច្បាប់ចំលងនៃរបាយការណ៍ច្បាប់ដំបូងដែលទទួលបានដោយស៊ីអិនអិនហ្វីលីពីន គឺគ្មានការបង្ហាញស្នាមជាំ ឬរបួសសផ្សេងៗនៅលើរាងកាយរបស់សពនោះឡើយ ដែលគ្រាន់តែបញ្ជាក់ពីមូលហេតុនៃការស្លាប់ នោះគឺ “ដាច់សរសៃឈាមក្នុងខួរក្បាល”។

លោកវរសេនីយ៍ទោ ហារ៉ូដេប៉ូស៊ីតា មន្ត្រីប៉ូលិស Makati បានលើកឡើងថាស្លាកស្នាមទឹកកាមត្រូវបានរកឃើញលើខ្លួនរបស់គ្រីស្ទីនប៉ុន្តែទាំងនេះមិនត្រូវបានកត់សំគាល់នៅក្នុងរបាយការណ៍នោះទេ។ ផ្ទុយទៅវិញការធ្វើកោសល្យវិច្ច័យបានឃើញការដាច់រលាត់យ៉ាងជ្រៅនៅក្នុងផ្នែកឯកជនរបស់គ្រីស្ទីន។

មេធាវី Reyes បាននិយាយថាការរងរបួសនៅលើជើងនិងដៃរបស់គ្រីស្ទីនព្រមទាំងអដ្ឋិធាតុរបស់គាត់នឹងជាភស្តុតាងគ្រប់គ្រាន់ ដែលបញ្ជាក់បានថា នាងត្រូវបានគេចាប់រំលោភរហូតដល់ស្លាប់។

Christine Dacera ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងអាងងូតទឹក ក្នុងសណ្ឋាគារ Makati City នៅក្នុងអំឡុងពេលប្រារព្ធពិធីឆ្លងឆ្នាំ។ ជនសង្ស័យ១១នាក់ ត្រូវបានកំណត់អត្តសញ្ញាណ ដោយក្រុមគ្រួសាររបស់់Dacera តាមរយៈរូបថតដែលថតជុំគ្នា ក្នុងអំឡុងពេលជប់លៀង ៕

ប្រភព ៖ CCN Philippines

ប្រែសម្រួល ៖ Lady

មតិយោបល់