• 2021-01-08 10:08:44
  • ព័ត៌មាន

ក្រសួងអប់រំ​ បង្កើតកម្មវិធី ប្រឡងប្រណាំងសាលារៀនស្អាតទូទាំងប្រទេស ចាប់ពីមត្តេយ្យដល់ថ្នាក់ទី១២

  • 2021-01-08 10:08:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រឡងប្រណាំងសាលារៀនស្អាត តាមរយៈរូបភាព ដែលនឹងប្រព្រឹត្តទៅជារៀងរាល់ខែ ដោយបានផ្តល់ឱកាសដល់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ទូទាំងប្រទេស ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ចួលរួមប្រកួតប្រជែងបង្ហាញស្នាដៃ។

ការផ្តួចផ្តេីមបង្កេីតកម្មវិធីនេះឡេីង ក្នុងគោលដៅលេីកទឹកចិត្តគ្រឹះស្ថានសិក្សា ទាំងអស់ ឱ្យយកចិត្តទុកដាក់ រៀបចំបរិស្ថានសាលាឱ្យបានស្អាត មានអនាម័យ មានខ្យល់អាកាសល្អបរិសុទ្ធ អំណោយផលដល់ការសិក្សារបស់សិក្សានុសិស្ស ដែលជាចំណែកមួយក្នុងលេីកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

ជ័យលាភីនឹងប្រកាសជារៀងរាល់ខែ ដោយសាលាដែលមានបរិស្ថានសាលារៀនស្អាតជាងគេ គោរពតាមលក្ខខណ្ឌដែលបានកំណត់ នឹងទទួលបានលិខិតបញ្ជាក់ជ័យលាភីពីក្រសួងអប់រំ យុវជន និងកីឡា។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់