• 2021-01-10 09:34:30
  • ព័ត៌មាន

ភូមិ ១ ទៀតហើយ នៅស្រែចម្ការមែន តែផ្លូវបេតុងរលោងស្រិល មានភ្លើងបំភ្លឺមិនចាញ់ទីក្រុងទេ

  • 2021-01-10 09:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកអភិបាលស្រុកបន្ទាយស្រី បានសម្ដែងក្ដីរំភើប និង សូមចូលរួមត្រេកអរដល់អ្នកភូមិថ្នល់ ដែលថ្ងៃមុនទើបតែបានផ្លូវបេតុង ថ្ងៃនេះបានអំពូលសូឡាតាមមុខផ្ទះបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលនៅក្នុងពេលរាត្រី និងជួយលើកកម្ពស់ដល់ជីវភាពប្រចាំថ្ងៃរបស់អ្នកភូមិ ។

លោកឃឹម ហ្វីណង់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលនៅតែបន្តចូលរួមគាំទ្រដល់យុទ្ធនាការ«ផ្ទះ១ អំពូល១»ជាមួយរដ្ឋបាលស្រុកក្នុងរយៈកាលកន្លងមក និង អនុញ្ញាតឱ្យក្រុមការងារអាចបន្តបេសកកម្មជួយលើកស្ទួយគុណភាពជីវិតរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ ។

លោកអភិបាលស្រុកវ័យក្មេងរូបនេះបានឱ្យដឹងថា ភូមិនេះគឺជាភូមិទី១៤ហើយ សង្ឃឹមថា ជាមួយនឹងការចូលរួមពីសំណាក់សប្បុរសជនជាបន្តបន្ទាប់ រដ្ឋបាលស្រុកនឹងអាចសម្រេចគោលដៅទូទាំងស្រុក(៣៦ភូមិ)នៅក្នុងឆ្នាំ២០២១នេះ ៕

មតិយោបល់