• 2021-01-12 03:16:22
  • ព័ត៌មាន

ថ្មី! ៧ ចំណុចទាក់ចិត្តខ្លាំងនៅកំពង់សោម ជាមួយសេវាដឹក foodpanda សន្សំលុយ និងពេលដើរលេងច្រើន

  • 2021-01-12 03:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណា​មិនល្បី ខេត្ត​ព្រះសីហនុឥលូវ​ប្លែក​ស្អាត និង​ទំនើបខ្លាំងដល់​ថ្នាក់មើលលែងស្គាល់ ជាមួយ​ការអភិវឌ្ឍថ្មីៗ អគារ​ខ្ពស់ជាច្រើន ដែល​កំពុងអន្ទងចិត្ត​ភ្ញៀវទេសចរទាំងជាតិ និង​អន្តរជាតិឲ្យចង់ទៅលេង​ ។

​រឹត​តែប្លែកភ្នែក​នោះ ចាប់ពីថ្ងៃទី ១២ មករា ២០២១ នេះទៅ អ្នកនឹង​ឃើញមាន​ស្លាក​សញ្ញា​ សេវាដឹកជញ្ជូនឆាប់រហ័ស foodpanda នៅពាសពេញទីក្រុងព្រះសីហនុ ដែល​​​បញ្ជាក់ពីវត្តមាន​ ​សេវាដឹកជញ្ជូន​យីហោ​អន្តរជាតិនេះ​បាន​​ចាប់បើកដំណើរការជាផ្លូវការ​នៅ​ទីក្រុង​ដែនសមុទ្រ​ដ៏រស់រវើកនេះ​ហើយ​។

មិនខុសពីសព្វដង ការ​សម្ពោធវត្តមាន​ foodpanda នៅក្រុង​ព្រះសីហនុ ក៏បាន​នាំមកជាមួយនូវ ប្រូម៉ូសិនពិសេសជាច្រើន ដូចជា ៖

  • ប្រើ​កូដ [HELLOSHV] ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ 3$ សម្រាប់ការកុម្ម៉ង់ចាប់ពី ៦ដុលា្លរឡើង​។ បញ្ជាក់ ៖ ​សម្រាប់​តែ​អតិថិជន​ថ្មី និង ប្រើ​បាន​តែ​ម្តង​ប៉ុណ្ណោះ។

  • ទទួល​បាន​ការ​បញ្ចុះ​តម្លៃ 20% ពី​គ្រប់​ហាង​ទាំង​អស់ ។ សុពលភាព ៖​ ចាប់​ពី​ថ្ងៃទី ១៩មករា ដល់​ ថ្ងៃទី ២ខែកុម្ភៈ ២០២១។

  • ប្រើ​កូដ [Sabay] ដើម្បី​ទទួល​បាន​ ២ដុល្លារ​មក​វិញ​សម្រាប់​ការ​ចំណាយ​ចាប់​ពី ៤​ដុល្លារ​ឡើង​ទៅ។ បញ្ជាក់​ ៖ ប្រូម៉ូសិន​នេះ​មាន​សុពលភាព​សម្រាប់​អ្នក​ប្រើ foodpanda លើក​ដំបូង​ប៉ុណ្ណោះ​។

ក្រុមការងារ​ foodpanda នៅក្រុងព្រះសីហនុ

ឥលូវ​នេះ បើរវល់ជាប់លេ​ងទឹកសមុទ្រ ឬ អត់ដឹងញុំា​អីឆ្ងាញ់ ចង់​សន្សំពេលដើរលេងឲ្យបានច្រើនកន្លែង កុំភ្លេច​ចូលមើលក្នុងអេប foodpanda​ ណា៎!

តោះ​! ​ដោនឡូត​អេប​ ​foodpanda មួយទុកក្នុងទូរស័ព្ទ​ទៅ អ្នកអាច​ជ្រើសរើសយក​សេវា​ Pick up ដែល​ចុចកុម្ម៉ង់ហើយ ចូលយកបាន​នៅហាង កុំឲ្យខាតពេល​រង់ចាំ ​ចំណេញទាំងពេលវេលា​ និង​ថវិកា។

foodpanda ​ជាក្រុមហ៊ុនផ្តល់សេវា​ដឹកជញ្ជូនឆាប់រហ័ស អាច​​ឲ្យអ្នក​ចុច​កុម្ម៉ង់អាហារ​ ឬ​ទំនិញផ្សេងៗ តាមទូរស័ព្ទរួច ដឹកជូនដល់ទីតាំង ឬ អ្នក​អាចទៅយកដល់ហាងដោយខ្លួនឯង ចំណេញពេលវេលា និ​ងថវិកា ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង និង ត្រូវបានពេញនិយមប្រើប្រាស់នៅប្រទេសជាច្រើនក្នុងតំបន់អាស៊ី។

មោះ! មកមើលខេត្តព្រះសីហនុ មានកន្លែង​ដើរ​លេង​ថ្មីៗ ណា​ខ្លះដែលអ្នកមិនគួរ​រំលង ៖

ឆ្នេរខ្សាច់​សក្បុសដ៏វែងអន្លាយ​នៅ ឆ្នេរ Long Beach ភូមិសុខសាន្ត

១.​ ​រមណីដ្ឋានថ្មី ស្អាតៗ​ នៅកោះ ៖​ កោះ​សង្សារ​ ,កោះរុង, ​កោះរុងសន្លឹម, ​កោះក្របី និង កោះ​​ជា​ច្រើន​ទៀត​ដែល​មាន​ទេសភាពស្រស់ស្អាត​ សម្រាប់​លំហែកាយ​ ​មិន​ជិនណាយ​ក្នុង​ការ​ទៅកម្សាន្ត។​

កោះក្របី

២. រូបសំណាករង្វង់មូលព្រះថោង-នាងនាគ ៖ រង្វង់មូលព្រះថោងនាងនាគ​ពេលនេះសម្រេចការសាងសង់ជិតរួចរាល់ហើយ នឹងក្លាយជានិមិត្តរូបមួយទៀត ​នៃខេត្តព្រះសីហនុ។ ​រង្វង់មូលនេះស្ថិត​នៅចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម​និង​មហាវិថីជំទាវម៉ៅ។​ នេះបើយោងតាមសំណេររបស់មន្ទីររៀបចំដែនដីនគររូបនីយកម្ម ​និងសំណង់​ប្រចាំខេត្តព្រះសីហនុ​បានឲ្យដឹង។

៣. ឆ្នេរសមុទ្រថ្មី (ឆ្នេរជំទាវម៉ៅ) ៖ បាន​លេចរូបរាងថ្មីនៃទឹកដីខេត្តព្រះសីហនុ មានទីតាំងស្របនឹងផ្លូវជំទាវម៉ៅ ដែលទើបតែស្ថាបនាថ្មី (ផ្លូវដែលមានដើមឈើនៅចំកណ្តាល ដើមឈើចាំស្នេហ៍) ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលនឹងបង្ហាញសម្រស់ សោភ័ណភាពស្រស់បំព្រង និងជាឆ្នេរសាធារណៈ បម្រើជូនភ្ញៀវជាតិ អន្ដរជាតិ ទស្សនា លេងកំសាន្ដដោយសេរី។

៤. អគារ​ទំនើបខ្ពស់ៗ បង្អួត​រាង​ពេញទីក្រុង ៖ ប្រសិន​បើ​អ្នក​ខាន​ទៅ​លេង​នៅ​ខេត្ត​ព្រះសីហនុ​យូរ​ អ្នក​នឹង​ប្លែក​ភ្នែក​ជាមួយ​សណ្ឋាគារ​ទំនើបៗ​ និង​អគារ​ខ្ពស់​ ដែល​រំលេច​ចេញ​នូវ​ទិដ្ឋភាពដូចនៅ ទីក្រុង​ហុងកុង។

៥. ផ្សារទំនើបធំជាងគេ និងសណ្ឋាគារ​ទំនើបៗ ៖​ ​ផ្សារទំនើបដ៏ធំសម្បើម កម្ពស់ ៣ជាន់ជាផ្នែកមួយនៃ មណ្ឌលកម្សាន្ត ព្រីនហ័នយូ មាន​ទីតាំងនៅ ចំកណ្ដាលទីក្រុង ចម្ងាយ ប្រមាណ ១០០ម៉ែត្រពីសណ្ឋាគារសុខា ,៨០០ម៉ែត្រ ចុះពីរង្វង់មូលតោពីរ និង ៣ គីឡូពីរង្វង់ត្រីផ្សោតដែលជាតំបន់មូលដ្ឋានរដ្ឋបាលខេត្ត។

៦. ដើមឈើស្នេហ៍ ៖​ នាម​នេះ ត្រូវ​បានដាក់​ឱ្យមាន នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៧ ខែឧសភា ឆ្នាំ​២០២០ ​ដោយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ។​ អ្នក​ទៅ​ដើរ​លេង​នៅ​ខេត្ត​ព្រះសីហនុ​មិន​ដែល​រំលង​កន្លែង​មួយនេះឡើយ​ យ៉ាងណា​ក៏​ដោយ​ក៏បាន​រូបមួយ​បុស្តិ៍​ទៅ​វិញ​ដែរ។​

៧. រំភើប​ជិះ​ខ្សែ​រ៉ត​កាត់​ព្រៃ ៖ ការ​ជិះ​ខ្សែ​រ៉ត​ដ៏​រំភើប​កាត់​ព្រៃ​​​​ នឹង​នាំ​បទពិសោធន៍​​​ដ៏​ព្រឺព្រួច​​សម្រាប់​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​មក​កម្សាន្ត​កោះរុង​​​​ ជាពិសេស​​​បាន​ទស្សនា​​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​​នៃ​កោះ​ឋានសួគ៌​នេះ​​យ៉ាង​ច្បាស់​​លើ​កំពូល​ភ្នំ។

៧. សម្បូរ​ម្ហូប​អាហារ​ល្បីឆ្ងាញ់ៗ ជាច្រើនមុខ ៖​ ទៅ​លេង​កំពង់សោម​ ក្រៅពីគ្រឿងសមុទ្រស្រស់ៗ ឥលូវនេះចង់​ញ៉ាំ​តែ​គុជ ឬ កាហ្វេប្រេនៗ ​អីក៏មាន​ បើខ្ជិល​ចេញ​ក្រៅ ឬ​ មិនចង់​ឲ្យដាច់ចង្វាក់ពេលលេង​ទឹក ​អាចចុច​កុម្ម៉ង់​តាម​ foodpanda ​បាន។

ក្នុង​អេប​ foodpanda បានប្រមូល​ផ្តុំរបស់​ញុំា​​ឆ្ងាញ់ប្រេនល្បីៗដែលមានដូចជា Starbucks, AnCha, BurgerKing, The Pizza Company, Koi The, PONG, Potato Corners និងម្ហូបល្បីៗជាច្រើនមុខសម្បូរបែប ​មិនខុស​គ្នាពីនៅភ្នំពេញឡើយ ជាមួយ​ជម្រើស​ដឹកជូនដោយឥតគិតថ្លៃដល់ទីតាំង ឬ ទៅយកដោយ​ផ្ទាល់នៅហាងដោយ​អ្នកមិនបាច់​រង់ចាំគេ​ចម្អិន (Pick up)។

គួរ​បញ្ជាក់​ដែរ​ថា ​បច្ចុប្បន្ន​សេវា​ដឹកជញ្ជូនឆាប់រហ័ស foodpanda មាន​នៅ ភ្នំពេញ , បាត់ដំបង , សៀមរាប , កំពង់ចាម , កំពត, កែប​ , កំពង់ធំ និង​ ខេត្ត​ព្រះសីហនុ ។ រាល់​ការ​ចុច​កុម្ម៉ង់​ ឬ បញ្ជាទិញផ្សេង​ លើអេប​ foodpanda ក្រៅពីចំណេញដឹកជូនឥតគិតថ្លៃហើយ តែងមាន​ផ្តល់ជូន​ប្រូម៉ូសិនជាច្រើនតាមរដូវកាលទៀត៕

Vichny

មតិយោបល់