• 2021-01-12 03:47:36
  • ព័ត៌មាន

ជប៉ុនបំភ្លឺទីក្រុង ជាមួយពន្លឺខៀវស្វាយ ដើម្បីផ្តល់កម្លាំងចិត្ត និងគាំទ្រគ្រូពេទ្យជួរមុខ

  • 2021-01-12 03:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុងតូក្យូ ប្រទេសជប៉ុន បានបង្ហាញពណ៌ខៀវស្វាយ នៅតាមអគារ និងស្ថាបត្យកម្មល្បីៗ ពាសពេញប្រទេសជប៉ុន ដើម្បីកោតសរសើរ និងគាំទ្រដល់ ក្រុមគ្រូពេទ្យ ដែលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។

អគារនិងស្ថាបត្យកម្មល្បីទាំងនោះរួមមាន Tokyo Skytree; Tokyo Tower; Rainbow Bridge និងអគារ NTT Docomo Yoyogi នៅសេនដាហ្កាយ៉ា, អគាររដ្ឋាភិបាល Tokyo Metropolitan នៅឯស៊ុនជូគូ និង Olympic Memorial Tower នៅសេនដាហ្កាយ៉ា។ អគារទាំងនោះ នឹងបង្ហាញពន្លឺពណ៌ខៀវស្វាយ ជារៀងរាល់ម៉ោង៧ល្ងាច រហូតដល់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១ ៕

ក្នុងនោះដែរ ទីក្រុង New York និង London បានអនុវត្តការបំភ្លឺភ្លើងពណ៌ខៀវនៅលើអគារ នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីជាដឹងគុណ និងគាំទ្រ ដល់ក្រុមគ្រូពេទ្យដែលបានប្រយុទ្ធនិងជំងឺកូវីដ១៩ ៕

ប្រភព ៖ Timeout

ប្រែ​សម្រួល​៖​ Lady

មតិយោបល់