• 2021-01-12 08:27:36
  • ព័ត៌មាន

តិចច្រឡំសេះវេទមន្តអីទៅ លាក់ខ្លួនក្នុងព្រៃជ្រៅ ទម្រាំរកឃើញដុះក្រចកវែងស្ទើរដើរលែងរួច

  • 2021-01-12 08:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វសេះ ដែលមានក្រចកវែងខ្លាំង ត្រូវបានប្រទះឃើញក្នុងផ្ទះដែលគេបោះបង់ចោល ក្នុងតំបន់១ នៃប្រទេសប៊ែលហ្យិក។

សត្វសេះ ដែលត្រូវបានម្ចាស់ទុកចោលអស់រយៈពេល១០ឆ្នាំ ដោយគ្មានការមើលថែទាំ ត្រូវបានរកឃើញនៅក្នុងផ្ទះទុកចោល នៅតំបន់១ ក្នុងប្រទេសប៊ែលហ្យិក និងអ្វីដែលគួរអោយអាណិតបំផុត គឺវាដើរស្ទើរតែមិនរួច ព្រោះក្រចកដុះវែងខ្លាំងរហូតដល់ទៅ ៣ហ្វីត។ នេះបើតាមរបាយការណ៌ដែលផ្តល់ដោយសមាគមក្រុមអ្នកសង្គ្រោះសត្វ។

សេះ១ក្បាល ដែលមានឈ្មោះថា ផូលី និងសត្វសេះ១ក្បាលទៀត ត្រូវបានប្រគល់ជូនអាជ្ញាធរ ដើម្បីមើលថែរក្សា បន្ទាប់ពីពួកវាត្រូវបានរកឃើញនៅក្នុងទីកន្លែងស្នាក់ដ៏តូចមួយ ដែលមនុស្សពិបាកនឹងទៅដល់ ក៏ដូចជារកពួកវាឃើញ។ សត្វសេះទាំង២ក្បាលនោះ ត្រូវបានយកមកសំអាតខ្លួន និងកាត់ក្រចកអោយ ដើម្បីសម្រួលការដើររបស់វាឡើងវិញ ៕

ប្រភព ៖ InspireMore

ប្រែ​សម្រួល​៖​ Lady

មតិយោបល់