• 2021-01-12 05:21:12
  • ព័ត៌មាន

ខ្មែរជួយខ្មែរ! បុរីសុវណ្ណភូមិបរិច្ចាគ១ម៉ឺនដុល្លារក្នុងយុទ្ធនាការទិញវ៉ាក់សាំងកូវីដ១៩ របស់រដ្ឋាភិបាល

  • 2021-01-12 05:21:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល ពី ដើម ខែ ធ្នូ ឆ្នាំ ២០២០ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញឲ្យដឹងថារាជរដ្ឋាភិបាលគ្រោងបញ្ចេញថវិកាបញ្ជា ទិញ វ៉ាក់សាំង កូវីដ១៩ ចំនួន ១លាន ដូស ជា ជំហាន ដំបូង។ ដូច្នេះ ហើយ សម្ដេច បាន បញ្ជា ឲ្យ ក្រសួង សុខាភិបាល និង ក្រសួង ហិរញ្ញវត្ថុ ធ្វើ ការ ជាមួយ ដៃគូ អភិវឌ្ឍន៍ ទាំង ទ្វេភាគី និង ពហុភាគី ដើម្បី រក លទ្ធភាព ទិញ វ៉ាក់សាំង គ្រប់ ចំនួន សម្រាប់ ចាក់ ជូន ប្រជាពលរដ្ឋ។

បន្ទាប់ ពី ចេញ សេចក្ដី ប្រកាស នេះ ហើយ មាន បង ប្អូន ប្រជាពលរដ្ឋ ខ្មែរ រួម ទាំង មាន ឯកឧត្ដម និង លោក ឧកញ៉ា ជា ច្រើន បាន ចូលរួមគ្នាបរិច្ចាគក្នុងយុទ្ធនាការនេះយ៉ាងច្រើនកុះករក្នុងគោលបំណងរួបរួមគ្នាជាធ្លុងមួយជួយឲ្យប្រទេសជាតិរួចផុតពីវិបត្តកូវីដ១៩ ។

ក្នុងនោះដែរ កាលពីថ្មី ៗ នេះ លោក សៅ សុខនី ជាអគ្គនាយកគ្រប់គ្រង បុរី សុវណ្ណភូមិ តំណាង ឲ្យ បុរី សុវណ្ណភូមិ ដែលជាគម្រោងបុរីដែលស្ថិតនៅលើទឹកដីជ្រោយចង្វារបាន ចូលរួមចំណែកបរិច្ចាគក្នុងយុទ្ធនាការទិញវ៉ាក់សាំង កូវីដ១៩ របស់រដ្ឋាភិបាល ចំនួន១ម៉ឺនដុល្លារ ដែល៖

- ជូន ដល់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ៨ពាន់ដុល្លារ

- គណៈ អភិបាល ស្រុក មុខ កំពូល ១ពាន់ដុល្លារ

- សមាគមគ្រូពេទ្យ ស្ម័គ្រចិត្ត សម្ដេច តេជោ (ស.គ.យ.ត) ១ពាន់ដុល្លារ

វិជ្ជនី

មតិយោបល់