• 2021-01-13 04:50:41
  • ព័ត៌មាន

នេះជាហេតុផល ដែលគេតែងនិយាយពី ប្រអប់ខ្មៅ

  • 2021-01-13 04:50:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្ងល់ដូច Admin អត់? នៅពេលយន្តហោះធ្លាក់ គេតែងព្យាយាមរកប្រអប់ខ្មៅ Black Box តើអ្វីជាមូលហេតុ?

ប្រអប់ខ្មៅ ឬ Black Box ជាឧបករណ៌ម្យ៉ាងសំរាប់សម្រាប់កត់ត្រានូវទិន្នន័យសំខាន់ៗនៅពេលដែលយន្តហោះកំពុងដំណើរការ និងជួយអោយ ក្រុមអ្នកស្វែងរកអាចកំណត់ ទីតាំងដែលយន្តហោះធ្លាក់។

ក្នុងយន្តហោះនិមួយៗ មានបំពាក់ប្រអប់ខ្មៅពីរប្រភេទគឺ ប្រអប់ចាប់យកសំឡេងអ្នកបើក (Cockpit Voice Recorder) ត្រូវបានគេប្រើប្រាស់វាក្នុងការតាមដានការសន្ទនារវាងអ្នកបើកបរក្នុងយន្តហោះ និង អ្នកបើកបរជាមួយអ្នកគ្រប់គ្រងផ្លូវអាកាសចរណ៍នៅឯព្រលាន។ គេថតសំឡេងរបស់អ្នកបើកបរក្នុងរយៈពេល២៥ម៉ោងចុងក្រោយមុនពេលកើតហេតុ។

ចំណែក ឯប្រអប់ខ្មៅមួយទៀតវិញ (Flight Data Recorder) ត្រូវបានគេប្រើប្រាស់វាសម្រាប់ចាប់យកនូវទិន្នន័យសំខាន់ៗទូទៅមានដូចជា រយៈកម្ពស់ ល្បឿន កូអរដោនេទីតាំងភូមិសាស្ត្រ មុំរបស់ស្លាបយន្តហោះ សីតុណ្ហភាព និងសម្ពាធខាងក្នុង ជាដើម។ ពេលខ្លះទិន្នន័យទាំងនេះមានទំហំរហូតដល់ពីរទៅបីពាន់ជីហ្គាបៃឯណោះ។ ប្រអប់ខ្មៅមានលក្ខណៈធន់ខ្លាំងណាស់។ វាអាចការពារទិន្នន័យខាងក្នុងរហូតដល់កម្តៅរាប់ពាន់អង្សាជាមួយនឹងសម្ពាធយ៉ាងធ្ងន់។

ប្រអប់ខ្មៅនៅ តែអាចផ្តល់ សញ្ញាបាននៅក្នុង ជម្រៅទឹក ៤២៦៧ម៉ែត្រ ប្រសិនបើវាធ្លាក់ចូល ក្នុងសមុទ្រ ៕

ប្រភព ៖ Flightrada24

ប្រែសម្រួល ៖​ Lady

មតិយោបល់