• 2021-01-14 03:08:08
  • ព័ត៌មាន

៦ខែទៀត ផ្លូវមុខព្រះលានជល់ដំរី លែងអនុញ្ញាតិអោយបើកបរយានជំនិះហើយ

  • 2021-01-14 03:08:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរា សម្រេចកែលម្អផ្លូវផ្សេងសម្រាប់យានយន្ត ខណៈទុកផ្លូវមុខព្រះលានជល់ដំរីសម្រាប់តែការថ្មើជើងប៉ុណ្ណោះ។

កាលពីពេលថ្មីៗកន្លងទៅនេះ អាជ្ញាធរអប្សរាបានសម្រេចកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី ដោយមានរៀបចំជាផ្លូវថ្មើរជើង និងប្រព័ន្ធរំដោះទឹក ក្នុងនោះដែរអាជ្ញាធរសម្រេចកែលម្អប្រាសាទសួរព្រ័ត្រសម្រាប់យានយន្ត ហើយផ្លូវមុខព្រះលានជល់ដំរីសម្រាប់ការថ្មើរជើងតែប៉ុណ្ណោះ។ ចំពោះការកែលម្អនេះ គឺដោយសារតែការមើលឃើញពីហានិភ័យចំពោះប្រាសាទ (រំញ័រ និងការពុកផុយ) និងភ្ញៀវទេសចរ (គ្រោះថ្នាក់ ដែលបង្កដោយការបើកយានជំនិះគ្រប់ប្រភេទ។ នេះជាការលើកឡើងរបស់ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលទទួលបន្ទុកក្នុងកិច្ចការមួយនេះ។

ចំពោះទីតាំងដែលត្រូវកែលម្អទាំងស្រុងគឺចាប់ពីកាច់ជ្រុងខាងជើងប្រាសាទបាយ័ន រហូតដល់ចំណុចមុខព្តះពន្លាស្តេចគម្លង់។ គួរអោយដឹងដែរថា កិច្ចការនេះគ្រោងនឹងបញ្ចប់ក្នុងរយៈពេល៦ខែទៀត។

ការពិតទៅ ក្នុងឆ្នាំ១៩០៩ មុខព្រះលានជល់ដំរីគឺពុំមានស្លាកស្នាមផ្លូវសម្រាប់ថ្មើរជើងនោះទេ រហូតដល់ឆ្នាំ១៩១២ទើបឃើញមានផ្លូវមួយស្របក្បែរនឹងប្រាសាទសួរព្រ័ត្រ រីឯផ្លូវជាប់ព្រះលានជល់ដំរីទើបមានពេលក្រោយ នាឆ្នាំ១៩២៨ប៉ុណ្ណោះ ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា អត្ថបទ៖​ Art

មតិយោបល់