• 2021-01-19 03:32:53
  • ព័ត៌មាន

ហៅខុសរាប់ឆ្នាំហើយ! ប៉ិកួៈជាភាសាចិនទេ តាមពិតខ្មែរហៅមើមប្រភេទនេះថាដូច្នេះ

  • 2021-01-19 03:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មើម​មួយ​ប្រភេទ​ដ៏​ពេញ​និយម​ពី​សំណាក់​ប្រជាជន​ខ្មែរ​ជា​ទូទៅ​គ្រប់​ស្រទាប់​វណ្ណៈ​ មានត្រូវ​បាន​គេ​និយម​ហៅ​ត​ៗ​គ្នា​ថា​ ប៉ិកួៈ​ ឬ​ប៉ិកគក់​ ទាំង​ស្រពិចស្រពិល​ មិន​ដឹង​ថា​ត្រូវ​ឬ​ខុស​ ថែម​ទាំង​មិន​ដឹង​ថា​វា​មាន​ប្រភព​ចេញ​ពី​ណា​ឲ្យ​ប្រាកដ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មែនទែន​ទៅ​ប៉ិកួៈ​ ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​សរសេរ​បែប​នេះ "ប៉ិកួៈ" គឺ​ជា​ពាក្យ​កម្ចី​មក​ពី​ពាក្យ​ចិន​ តាម​លំហូរ​ចូល​របស់​ប្រជាជន​ចិន​​ដែល​ធ្វើ​ដំណើរ​ រាប់​ពាន់​គីឡូម៉ែត្រ​មក​រស់​នៅ​ស្រុក​ខ្មែរ​។ ប្រជាជន​ខ្មែរ​និយម​ទទួល​ទៀត​មើម​ប៉ិកួៈ​នេះ​ណាស់​ដោយ​ចាត់​ទុក​វា​ជា​ប្រភេទ​ផ្លែ​ឈើ​ញ៉ាំ​លេង​កម្សាន្ត​ ជា​មួយ​អំបិល​ម្ទេស​ ឬ​កាពិ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ខ្មែរ​មិន​បាន​ហៅ​ប៉ិកួៈ ថា​ប៉ិកួៈ​ដូច​សព្វថ្ងៃ​នេះ​ទេ ដោយសារ​វា​ជា​សំនៀង​ចិន​ ហើយ​ខ្មែរ​ខ្លួន​ឯង​ក៏​មាន​ពាក្យ​ហៅ​ផ្ទាល់​ខ្លួន​ដែរ គ្រាន់​តែ​មិន​សូវ​បាន​ប្រើ​ក៏​សឹង​តែ​ភ្លេច​ ឬ​គ្មាន​នរណា​ចេះ​ចាំ​តែ​ម្ដង​។​ ខ្មែរ​ហៅ​ប៉ិកួៈ "ថា​​ដំឡូង​រលួស​"។ តាម​វចនានុក្រម​​សម្ដេច​សង្ឃ​ រលួស​ចែក​ជា​ពីរ​ផ្សេង​គ្នា​ គឺ​ដំបូង​រលួស​ និង​ឈើ​រលួស។ ឈើ​រលួស​គឺជា​​ពួក​អសារ​ព្រឹក្ស​ ដើម​ខ្ចី​មេឃ​ខ្ចី​ មាន​បន្លា​, ស្លឹក​ស្ដើង​ទន់​, ផ្កា​ក្រហម​, ស្លឹក​ខ្ចី​ប្រើ​ជា​របោយ​បាន, ផ្លែ​ខ្ចី​ប្រើ​ជា​បន្លែ​ស្ល​កកូរ​បាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឡែក​ ដំបូង​​រលួស​គឺ​ជា​ដំឡូង​មួយ​ប្រភេទ​ ដើម​ជា​វល្លិ​ ស្លឹក​ស្រដៀង​នឹង​ស្លឹក​រលួស​ ក្នុង​១​ដើម​​មាន​មើម​តែ​មួយ​ រាង​ច្រឡោ​សាច់​.ស​ មាន​ទឹក​ដម​​រលម​ សំបក​ស្អិត​ ប្រើ​បរិភោគ​ឆៅ​មាន​រសជាតិ​ផ្អែម​ត្រជាក់​ កំណើត​ពូជ​ដើម​មក​ពី​ប្រទេស​ចិន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ សៀនហួរ

មតិយោបល់