• 2021-01-18 10:09:18
  • ព័ត៌មាន

ពលករខ្មែរទើបមកពីថៃ ទទួលមរណភាព ដោយសារតែរឿងមួយនេះ

  • 2021-01-18 10:09:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ថា មានករណីបុរសម្នាក់ជាពលករខ្មែរ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន ទទួលមរណៈភាព ។

បុរសម្នាក់ជាពលករខ្មែរខាងលើ បានចូលមកប្រទេសកម្ពុជា តាមច្រកចំបក់ ស្ថិតក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ នៅម៉ោង ១១ និង២០នាទី យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។ ក្រោយពេលក្រុមការងារបានសួរនាំអំពីការវិលត្រឡប់ របស់បងប្អូនពលករមកវិញរួច ក្រុមការងារបានឲ្យបងប្អូនទៅយកឥវ៉ាន់ដើម្បីឡើងរថយន្តកងទ័ពដែលប្រចាំការ នៅប៉ុស្តិ៍ចំបក់ ដឹកជញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កនៅទីរួមស្រុក ប៉ុន្តែក្នុងពេលនោះបុរសខាងលើ បានដើរ ទៅបត់ជើងតូច ហើយក៏ជំពប់ជើងដួលបោកក្បាលទៅលើថ្មបណ្តាលឲ្យបែកក្បាលភ្លាមៗ ។

សូមមើលសេចក្តីជូនដំណឹដូចខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់